អាមេរិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ វីដេអូឃ្លីបខ្លីមួយ ទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវសកម្មភាពសេះចំនួនពីរក្បាល ឈរអណ្ដែតលើផ្ទៃទឹក ដោយមិនគួរឲ្យជឿនឹងភ្នែក។ ហើយវីដេអូឃ្លីបខ្លីនេះ ត្រូវបានថតឡើងដោយស្ត្រីជាម្ដាយម្នាក់ គឺអ្នកស្រី Keli Rogers ដែលបានធ្វើដំណើរកម្សាន្តនៅឯទន្លេ Salt River ក្នុងរដ្ឋ Arizona នៃសហរដ្ឋអាមេរិក។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបខ្លី បានបង្ហាញឲ្យឃើញថា សេះចំនួនពីរក្បាលនេះ បានឈរនៅស្ងៀមធម្មតាលើផ្ទៃទឹក និងមើលទៅហាក់បីដូចជាកំពុងឈរលើក្បូនមួយ ខណៈអណ្ដែតបន្ដិចម្ដងៗអីចឹង។ យ៉ាងណាមិញ មានអ្នកចុចចូលទស្សនាដល់ទៅជាង៨.៣លានដងឯណោះ និងមានមហាជនមួយចំនួនបានបញ្ចេញមតិ ដោយលើកឡើងថា តាមពិតទៅ សេះទាំងពីរក្បាល គ្រាន់តែឈរនៅកន្លែងទឹករាក់ប៉ុណ្ណោះ និងមិនបានអណ្ដែតទៅណាឡើយ។ ហើយចំពោះការឃើញថាពួកវាឈរអណ្ដែតនេះ គឺដោយសារតែអ្នកថតវីដេអូ បានជិះទូកឆ្លងកាត់ពួកវាប៉ុណ្ណោះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]