អង់គ្លេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ ស្ត្រីម្នាក់ជាអ្នកជួយ.ស.ង្គ្រោះ.មាន់ មកពី West Oxfordshire នៃប្រទេសអង់គ្លេស មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រទះឃើញមេមាន់របស់ខ្លួន មានពងមួយគ្រាប់ រាងមូលដូចកូនបាល់ ខណៈជាករណីកម្រ និងមានមួយគ្រាប់ប៉ុណ្ណោះ ក្នុងចំណោមមួយពាន់លានគ្រាប់។

ជាក់ស្ដែង អ្នកស្រី Annabel Mulcahy បានក្លាយជាអ្នកជួយ.ស.ង្គ្រោះ.មាន់ជាមួយនឹងក្រុមគ្រួសារ តាំងពី២០ឆ្នាំមុនម៉្លេះ និងបន្ដមកទល់បច្ចុប្បន្ន ដោយសារតែកូនៗរបស់អ្នកស្រី ក៏ចាប់អារម្មណ៍លើការជួយ.ស.ង្គ្រោះ.មាន់ដែរ។ ហើយនេះ គឺជាលើកទីមួយសម្រាប់អ្នកស្រី ដែលទទួលបានពងមាន់រាងមូលពីមេមាន់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះពងមាន់រាងមូលនេះ នឹងមិនត្រូវបានបរិភោគ ដោយគ្រួសាររបស់អ្នកស្រីឡើយ ប៉ុន្ដែវានឹងត្រូវបានដាក់លក់លើវេបសាយមួយ ក្នុងតម្លៃ៤៨០ផោន (ប្រមាណ៥៨៥ដុល្លារអាមេរិក)។ ហើយប្រាក់ដែលទទួលបានពីការលក់ អ្នកស្រីសង្ឃឹមថា នឹងអាចយកទៅជួយ.ស.ង្គ្រោះ.មាន់ជាច្រើនក្បាលទៀតផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]