ឥណ្ឌា៖ កាលពីសប្ដាហ៍មុននេះ បុរសជនជាតិឥណ្ឌា និងជាមេធាវីម្នាក់ បានឈ្នះក្ដីរបស់គាត់ បន្ទាប់ពីព្យាយាមតស៊ូអស់រយៈជាច្រើនឆ្នាំ ជាមួយនឹងខាងស្ថានីយរថភ្លើងមួយកន្លែង ក្នុងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា។

តាមប្រភពព័ត៌មានអន្ដរជាតិ Daily Mail ចុះផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ម្សិលមិញបានឲ្យដឹងថា ក្នុងឆ្នាំ១៩៩៩ លោក Tungath Chaturvedi បានទិញសំបុត្ររថភ្លើងចំនួនពីរសន្លឹក ដើម្បីធ្វើដំណើរពីទីក្រុង Mathura ទៅកាន់ទីក្រុង Moradabad និងត្រូវចំណាយអស់ប្រាក់ចំនួន៣៥រ៉ូពីសម្រាប់សំបុត្រមួយសន្លឹក (ប្រមាណ០.៤៤ដុល្លារអាមេរិក)។ ដូច្នេះ គាត់បានហុចក្រដាស១០០រ៉ូពីទៅកាន់អ្នកលក់សំបុត្រ ដែលអ្នកលក់សំបុត្រត្រូវអាប់ឲ្យគាត់វិញ៣០រ៉ូពី ប៉ុន្ដែបែរជាអាប់ឲ្យគាត់១០រ៉ូពីប៉ុណ្ណោះ ហើយជាហេតុធ្វើឲ្យគាត់សម្រេចចិត្តដាក់ពាក្យ.ប្ដឹ.ង.ទាមទារប្រាក់២០រ៉ូពីទៀតមកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយពីទទួលបានការកោះហៅពីខាងតុលាការជាង១០០ដងមក លោក Chaturvedi បានទទួលប្រាក់ចំនួន២០រ៉ូពីវិញ (ប្រមាណ០.២៥ដុល្លារអាមេរិក) និងតុលាការបានបង់ប្រាក់សំណងដល់គាត់ចំនួន១៥,០០០បន្ថែមផងដែរ (ប្រមាណ១៨៨.៤០ដុល្លារអាមេរិក)។ ហើយតុលាការបានបញ្ជាឲ្យខាងស្ថានីយរថភ្លើង បង់ថ្លៃការប្រាក់១២ភាគរយនៃទឹកប្រាក់២០រ៉ូពី ខណៈទឹកប្រាក់ដែលគាត់ទទួលបានពីការឈ្នះក្ដីសរុបចំនួនប្រមាណ១៩១ដុល្លារអាមេរិក។ យ៉ាងណាមិញ ចំពោះការចង់ឈ្នះក្ដីនេះ គឺគាត់មិនមែនផ្ដោតសំខាន់លើប្រាក់សំណងឡើយ ដោយគាត់ចង់បង្ហាញឲ្យអ្នកដទៃឃើញថា មិនត្រូវចុះចាញ់ទេ បើទោះបីជាការតស៊ូមើលទៅតានតឹង និងលំបាកដ៏ដោយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]