រាជធានីភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមនាំគ្នា ផ្ទុះការភ្ញាក់ផ្អើល ក្រោយក្នុងការLiveរបស់តារាកំប្លែង នាងខ្ញុង ជាមួយស្វាមីលក់ដូរផលិតផលសុខៗ ស្រាប់តែលោក កៃដរ ក៏ចាប់ផ្តើមវៀចមាត់ ដំបូងភរិយាស្មានតែសម្តែង លុះដល់ពេលទប់លំនឹងលែងជាប់ដួលទៅក្រោម ទើបដឹងថាមានបញ្ហាសុខភាព ឆោឡោពេញផ្ទះ។
យ៉ាងណាមិញ ភ្លាមៗនោះធ្វើឲ្យ អ្នកតាមដានការLiveនាំគ្នា ព្រួយបារម្ភពីសុខទុក្ខរបស់លោក កៃដរ ជាខ្លាំង ព្រោះឃើញដូចស្រស់ៗពេក រហូតមានបងប្អូនមួយចំនួន ស្មានតែជាការសម្តែងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង នៅយប់ដដែលនោះលោក អាចារ្យធំ បានផ្តល់ដំណឹងថ្មីថា ស្វាមីតារាកំប្លែង នាងខ្ញុង បានធូរស្បើយច្រើនហើយ ដែលអាការៈបាត់ការចងចាំរបស់ខ្លួនមុននេះបន្តិច បានធូរស្រាលហើយ ដោយពិនិត្យរកឃើញដោយសារតែ ការឡើងសម្ពាធឈាម កង្វះជាតិស្ករ និងកង្វះកាល់ស្យូម ក្នុងនោះ នាងខ្ញុង ក៏បានបង្ហើបថា ពេលនេះចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ តែត្រូវរងចាំការស្កេនខួរក្បាលម្តងទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






ចុចនៅទីនេះ ដើម្បីវីដេអូក្រោយពេលធូរស្រាល ៖Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]