កម្សាន្ត៖ នាពេលបច្ចុប្បន្ន មានតារាជាច្រើនទាំងសិល្បករ សិល្បការិនី បានបើកបង្ហាញជីវិតគូជាសាធារណៈ ខណៈទាក់ទងមើលចិត្តគ្នាជាមួយគូស្នេហ៍។ ដោយអ្នកខ្លះអាចឈានដល់ថ្ងៃរៀបការ ខ្លះស្រលាញ់គ្នាសុខៗក៏បែកគ្នាវិញ ដោយសារហេតុផលផ្សេងៗពីគ្នាជាដើម។ 

ពិតណាស់ មួយរយៈចុងក្រោយនេះ គេឃើញមានតារាជាច្រើនបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគូស្នេហ៍ ឬស្វាមី ដែលទាក់ទងគ្នាមករាប់ឆ្នាំ។ ក្រោយចែកផ្លូវគ្នា មានមហាជនជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយ ដោយកន្លងមកធ្លាប់តែឃើញផ្អែមល្ហែមយល់ចិត្តគ្នាខ្លាំង តែចុងក្រោយប្រកាសបែកគ្នាទៅវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង យើងក្រឡេកមើលតារាស្រីខ្មែរប៉ុន្មានរូប ដែលបែកពីស្វាមីក៏ដូចជាគូស្នេហ៍យ៉ាងស្ងប់ស្ងាត់នោះមានដូចជា៖ 

១៖ អ្នកនាង ពេជ្រ សោភា 

កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា នាងបានទាក់ទងមើលចិត្តគ្នាជាមួយតារាសម្ដែងលោក ឆឹម សក្កដា អស់ជាច្រើនឆ្នាំហើយថែមទាំងមានគម្រោងចង់រៀបការនឹងគ្នាទៀតផង ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នាយ៉ាងស្ងាត់ស្ងៀម។ 

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា និងអតីតគូស្នេហ៍ 

២៖ អ្នកនាង សុខ សោម៉ាវត្តី

បើនិយាយដល់តារាសម្ដែង និងពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី គេដឹងថានាងបានទាក់ទងគ្នាជាមួយកីឡាបាល់ទាត់វ័យក្មេងរូបសង្ហាលោក លី វ៉ាហេត។ ដោយកន្លងមកអ្នកទាំងពីរពិតជាគូស្នេហ៍ផ្អែមល្ហែម ស្វីតខ្លាំង តែថ្មីៗនេះអ្នកទាំងពីរបានបែកគ្នាហើយ។ 

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី និងអតីតគូស្នេហ៍

៣៖ អ្នកនាង ពេជ្រ សូលីកា 

ក្រោយភ្ជាប់ពាក្យរួច គេដឹងថាអ្នកនាង ពេជ្រ សូលីកា បានពរពោះនឹងសម្រាលបានកូនប្រុសដំបូងមានមុខមាត់ស្អាតឃ្យូតខ្លាំង។បន្ទាប់ពីមានកូន គេឃើញជីវិតគ្រួសារនាងរឹតតែមានសុភមង្គល រហូតហ្វេនៗលាន់មាត់សរសើរពីនាងគ្រប់ៗគ្នា ប៉ុន្តែរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ នាងជាមួយនឹងស្វាមីបានប្រកាសលែងលះគ្នា៕

អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា និងអតីតស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី