អង់គ្លេស៖ បុរសម្នាក់អាយុ៦១ឆ្នាំ និងមកពីប្រទេសអង់គ្លេស បានដាំដុះរុក្ខជាតិជាច្រើនសុទ្ធសឹងតែប្រភេទរុក្ខជាតិកម្រ ក្នុងសួនច្បារខាងក្រោយផ្ទះរបស់គាត់ផ្ទាល់តែម្ដង ដែលធ្វើឲ្យមើលទៅហាក់បីដូចជាព្រៃត្រូពិចតូចល្មមមួយអីចឹង។

ជាក់ស្ដែង លោក Mike Clifford បានចំណាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការដាំដុះ ខណៈសួនច្បារព្រៃត្រូពិចរបស់គាត់មានរុក្ខជាតិ ដែលដើមកំណើតមកពីអាមេរិកខាងត្បូង និងកណ្តាល ប្រទេសអាហ្រ្វិក និងប្រទេសចិនផងដែរ។ ហើយរុក្ខជាតិខ្លះ ធំលូតលាស់លឿនខុសពីការរំពឹងទុក និងរុក្ខជាតិខ្លះទៀត ប្រឈមនឹងការ.ងា..ប់ ដោយសារកង្វះទឹកភ្លៀង ខណៈប្រទេសអង់គ្លេស កំពុងជួបប្រទះនូវវិបត្តិគ្រោះរាំងស្ងួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គាត់បានចាប់អារម្មណ៍លើព្រៃត្រូពិច តាំងពីឆ្នាំ១៩៩០ម៉្លេះ នៅពេលទស្សនាកម្មវិធីឯកសារមួយទាក់ទងនឹងព្រៃត្រូពិច និងបានចាប់ដៃគ្នាជាមួយប្រពន្ធបង្កើតព្រៃត្រូពិច រួមទាំងរៃអង្គាសប្រាក់រាប់ពាន់ផោនសម្រាប់សប្បុរសធម៌ក្នុងរយៈពេលជាច្រើនឆ្នាំនេះ៕

ប្រភព: mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]