ភ្នំពេញ៖ ជាតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ សុខ សោម៉ាវត្តី ត្រូវបានមហាជនជ្រាបរួចមកហើយអំពីទេពកោសល្យរបស់អ្នកនាងជាមួយរូបរាងសុីវីល័យបែបហៃសូរ ដែលធ្វើឱ្យហ្វេនៗតែងតែលើកសរសើរអ្នកនាងមិនដាច់ពីមាត់ឡើយ។
ជាមួយគ្នានេះ ទោះបីបច្ចុប្បន្ននេះ អ្នកនាងមមាញឹកនឹងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏អ្នកនាងតែងតែបង្ហាញក្ដីស្រលាញ់នាងមួយកូនស្រីបណ្ដូលចិត្តរបស់នាងផងដែរ។ បើយើងក្រឡេកមើលរូបឆោមកូនស្រីរបស់អ្នកនាងវិញគឺកាន់តែធំពេញរូបរាង មើលទៅពិតជាស្រស់ស្អាតមិនចាញ់ម៉ាក់ប៉ុន្មានឡើយ ពោលគឺស្រស់ស្អាតតាំងពីតូចតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែក គ្រប់ៗគ្នា ក្រោយពីឃើញរូបថត២-៣សន្លឹកដែលរូបនាង បានបង្ហោះក្នុងបណ្ដាញសង្គម។ តាមរយៈរូបថតមួយសន្លឹកនោះដែរ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាមួយនឹងកូនស្រីដាក់មុខជិតគ្នា គឺអ្នកទាំងពីរ ពិតជាមានមុខមាត់ដូចគ្នាណាស់ មើលមួយភ្លែតស្មានតែភ្លោះទៀតផង។
យ៉ាងណាទៀតសោត សុខ សោម៉ាវត្តី ត្រូវបានមហាជនរាល់គ្នា សរសើរមិនដាច់ពីមាត់ ពីភាពរឹងមាំរបស់នាង តស៊ូមើលថែកូនស្រីតែម្នាក់ឯង បានធំធាត់ និងមានសម្រស់លេចធ្លោ មិនចាញ់អ្នកម៉ាក់ទេ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]