កាណាដា៖ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ គូស្នេហ៍មួយគូ ដែលជាអ្នកស្រលាញ់.ភេ.ទ.ដូចគ្នា និងមកពីប្រទេសកាណាដា បានចែករំលែករឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅលើបណ្ដាញសង្គមតិកតុក ក្រោយពីដឹងថា អ្នកទាំងពីរអាចត្រូវជាបងប្អូនស្រីនឹងគ្នា។

ជាក់ស្ដែង នាង Carley និងនាង Mercedes បានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានដឹងថា ម្ដាយរបស់ខ្លួនរៀងៗខ្លួន ធ្លាប់បានរួមមេត្រីជាមួយបុរសតែមួយ។ ដូច្នេះអ្នកទាំងពីរ អាចមានភាគរយខ្ពស់ ក្នុងនាមជាបងប្អូនស្រីនឹងគ្នា ខណៈមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានសង្កេតឃើញថា មុខមាត់របស់អ្នកទាំងពីរ ស្រដៀងគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីបំបាត់ការសង្ស័យ គូស្នេហ៍មួយគូនេះ បាននាំគ្នាទៅធ្វើតេស្ត DNA និងត្រូវរង់ចាំលទ្ធផលតេស្តរយៈពេល៥សប្ដាហ៍ ដែលថ្មីៗនេះ លទ្ធផលតេស្តបានចេញមក និងបង្ហាញថា អ្នកទាំងពីរមិនមែនជាបងប្អូនស្រីនឹងគ្នាឡើយ។ ចំពោះដំណឹងដ៏ល្អនេះ បានធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តជាខ្លាំង និងហាក់បីដូចជា.ដ.ក.ប.ន្លា.ចេញពីទ្រូងអីចឹង។ ហើយបើទោះបីជាអ្នកទាំងពីរជាបងប្អូននឹងគ្នាក៏ដោយ ក៏អ្នកទាំងពីរធ្លាប់និយាយដែរថា នឹងបន្ដរស់នៅជាមួយគ្នាទៀតផងដែរ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]