រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា តារាស្រី ពេជ្រ សូលីកា និងអតីតបានប្រកាសចែកផ្លូវគ្នា កាលពីដើមខែកក្កដាកន្លងទៅ ដែលធ្វើឲ្យគេឯងនាំគ្នាភ្ញាក់ព្រឺត ប៉ុន្តែអ្វីដែលគួរឲ្យសរសើរអ្នកទាំងពីរ នៅតែដើរតួជាចំណែកជីវិតដ៏សំខាន់របស់កូនប្រុសតែម្នាក់របស់ខ្លួនដូចមុន។
យ៉ាងណាមិញ ជឿជាក់ថាហ្វេនៗរបស់រូបនាង នរណាៗក៏ចង់ដឹងឮច្បាស់ចេញពីមាត់តារាចម្រៀងរូបនេះ ក្រោយគេឯងចាប់អារម្មណ៍រូបនាងស្និទស្នាលនឹង បេក្ខភាពCambodian Idol លោក ថុល សុភិទិ រហូតដល់ថ្នាក់ទៅច្រៀងនិងរាំលេងជាមួយ រូបនាងនិងក្រុមមិត្តភក្តិជំនិតខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយកាន់តែល្បីនាំគ្នាសង្ស័យកាន់តែច្រើន រឿងរូបនាងកំពុងបាក់ចិត្តនឹងបុរសមុខប្រិមប្រិយរូបនេះ ស្រាប់តែរូបនាង បង្ហោះសារបញ្ជាក់ច្បាស់ៗថា ត្រឹមជា Bro and Sis មានន័យថា ត្រឹមជាប្អូនប្រុសនិងបងស្រីតែប៉ុណ្ណោះ ជាពិសេស រូបនាងបានថតវីដេអូ បេក្ខភាព ភិទិ ឡើងច្រៀងនៅបារមួយកន្លែង ដោយបានប្រាប់ថា មកមើលBroឡើងច្រៀង កុំឲ្យហ្វេនៗយល់ច្រលំបន្តទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]