រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទ ក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដ៏មានការទទួលខុសត្រូវសង្គមបំផុតឆ្លើយតបទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ផងដែរ។ ហើយគ្រុប ក៏បានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នាក្នុងឆ្នាំនេះ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។ ជាមួយគ្នានេះ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានាក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅកម្ពុជា ក្នុងការកាត់បន្ថយឱ្យមានការរំខានដល់អាជីវកម្មតិចតួចបំផុតសម្រាប់ការបញ្ចប់គម្រោងផ្សារទំនើប លំនៅដ្ឋាន និងពាណិជ្ជកម្មឱ្យបានទាន់ពេលវេលានៅទូទាំងប្រទេសកម្ពុជា ទោះបីមានវិបត្តិនៃជម្ងឺរាតត្បាតក៏ដោយ។

គណកម្មការនៃកម្មវិធីបានមានប្រសាសន៍ថា 

គណកម្មការនៃកម្មវិធីបានបន្តថា 

អ្នកឧកញ៉ា ចេន ហ្ស៊ី ទទួលបានការគាំទ្រពីសំណាក់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់លំដាប់អន្តរជាតិដែលដឹកនាំលើវិស័យធនាគារ (ធនាគារ Prince Bank) សេវាអាកាសចរណ៍ (ក្រុមហ៊ុន Cambodia Airways) សេវាអចលនទ្រព្យ (ក្រុមហ៊ុន Prince Real Estate, ក្រុមហ៊ុន Prince Huan Yu Real Estate, ក្រុមហ៊ុន Canopy Sands Development) និងសេវាគ្រប់គ្រងលើការវិនិយោគ (ក្រុមហ៊ុន Belt Road Capital, ក្រុមហ៊ុន Awesome Investment Group)

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា  

លោកបានបន្តថា 

កាលពីឆ្នាំមុន អ្នកឧកញ៉ា ចេន ហ្ស៊ី បានចុះហត្ថលេខាលើការចាប់ផ្តើមនៃកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគំនិតផ្តួចផ្តើមមួយដែលមូលនិធិរបស់ក្រុមហ៊ុន បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នឧត្តមសិក្សាកំពូលៗក្នុងស្រុក ដើម្បីចាប់ផ្តើមកម្មវិធីអាហារូបករណ៍ដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក សម្រាប់សិស្ស ៤០០នាក់ ដែលកម្មវិធីនេះមានរយៈពេល ៧ឆ្នាំ

អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបនឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តខិតខំស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់ទៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងជូនប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]