យល់ដឹង៖ តើអ្នកចង់ដឹងទេថា មិត្តភក្ដិរបស់អ្នកជាមនុស្សបែបណា បើយើងបែងចែករវាងចំនុចល្អ និងចំនុចអាក្រក់។ 

ខាងក្រោមនេះអាចស្រាយចម្ងល់នេះបាន ដោយបង្ហាញពី ចំនុចល្អ និងអាក្រក់ របស់តារានិករ Scorpio នៅពេលដែលបានក្លាយជាមិត្តនឹងអ្នក ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំនាង

គុណសម្បត្តិ៖ អ្នកបានរកឃើញមិត្តភក្តិ ដែលអាចការពារអ្នកបានហើយ ហើយអ្នកមិនចាំបាច់ខ្លាចទេ។ ក្នុងនាមជាមិត្តរបស់ Scorpio អ្នកដឹងថាពួកគេ មិនត្រូវការអ្វីពីអ្នក ជាងភាពស្មោះត្រង់របស់អ្នកឡើយ។ ពួកគេគឺមានការផ្តោតអារម្មណ៍បំផុត ហើយនៅពេលដែលពួកគេសម្រេចចិត្តលើអ្វីមួយ យើងស្ទើរតែមិនអាចបង្វែរពួកគេ ចេញពីផ្លូវរបស់ពួកគេបានឡើយ។ ពួកគេមានការលះបង់ច្រើន នៅក្នុងទំនាក់ទំនងមិត្តភាពផងដែរ។ ពួកគេស្មោះត្រង់ និងមានការយល់ចិត្តបំផុត ចំពោះមិត្តភក្តិដែលពួកគេមាន។

គុណវិបត្តិ៖ ពួកគជាមិនមែនប្រភេទ បង្កើតការស្គាល់គ្នាឆាប់រហ័យជាមួយអ្នកដទៃឡើយ ក៏មិនងាយបង្កើតការសន្ទនាជាមួយអ្នកណាដែរ។ អ្នកអាចយល់ថា ពួកគេស៊ីជម្រៅពេក និងពិបាកយល់។ 

អំពើក្បត់ គឺជាអ្វីដែលពួកគេស្អប់ខ្ពើមបំផុត។ សូមប្រាកដថា អ្នកមិនធ្វើឱ្យពួកគេខកចិត្ត ឬធ្វើឱ្យពួកគេឈឺចាប់ដោយចេតនា ពួកគេអាចសងសឹកអ្នក ដោយមិនឈប់ឈរ។ អ្នកប្រាកដជាមិនចង់ឃើញ ផ្នែកអាក្រក់របស់គេនោះទេ។

អត្ថបទដោយ ៖ Yukvey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]