ភ្នំពេញ៖ នៅពេលដែលអ្នកឆ្លងកាត់ការលំបាក ហើយឈានទៅសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន ចូរចាត់ទុកថា អ្នកជាមនុស្សរឹងមាំបានហើយ ។
នៅគ្រាដែលរោគរាតត្បាតកូវីដ-១៩ បានឆ្លងចូលក្នុងសហគមន៍ក្នុងឃុំកំពង់ហ្លួង ខេត្តកណ្ដាល នាពេលកន្លងទៅ បងស្រី ម៉ៅ ម៉ានិត បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរមកលើអាជីវកម្មរបស់គាត់ក្នុងនាមជាអ្នកផលិតប្រហុក ជាម្ហូបអាហារតាំងពីបុរាណរបស់ជនជាតិខ្មែរ ហើយផ្គត់ផ្គង់ទៅឲ្យអ្នកលក់រាយនៅទូទាំងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបងស្រីបាននឹកឃើញពីពេលដែលសហគមន៍របស់គាត់ត្រូវបានបិទខ្ទប់ម្ដងជាពីរដង អំឡុងពេលផ្ទុះជំងឺរាតត្បាតនោះ ដែលធ្វើឲ្យអតិថិជន ក៏ដូចជារថយន្តមិនអាចចូលមកទិញ និងដឹកប្រហុករបស់គាត់បានឡើយ ធ្វើឲ្យរាំងស្ទះដល់អាជីវកម្មប្រហុកដែលគាត់បានស្នងពីម្ដាយនោះ ។
បងស្រី ម៉ានិត បាននិយាយថា៖
នៅពេលដែលប្រទេសកម្ពុជាបានបើកទ្វារព្រំដែន និងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅចុងឆ្នាំ ២០២១ ប្រជាពលរដ្ឋនានា រួមទាំងបងស្រី ម៉ានិត ក៏ចាប់ផ្ដើមមានក្ដីសង្ឃឹមចំពោះការស្ដារអាជីវកម្មរបស់ខ្លួនវិញផងដែរ។
ជារៀងរាល់ឆ្នាំ អំឡុងរដូវធ្វើប្រហុកនៅខែវិច្ឆិកា និងខែធ្នូ បងស្រី ម៉ានិត តែងទិញត្រីស្រស់ៗរាប់រយតោនពីអ្នកនេសាទ ហើយផលិតបានប្រហុកប្រមាណ ២០០ តោន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ប្រហុកដែលផលិតរួច ត្រូវបានរក្សាទុកនៅខាងក្រោយផ្ទះសង់ពីឈើរបស់គាត់ ដែលនៅជាប់នឹងច្រាំងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងជាផ្នែកមួយនៃប្រព័ន្ធទន្លេមេគង្គ ។
ក្នុងចិត្តសង្ឃឹមថា នឹងអាចស្ដារមុខរបរប្រហុក ក៏ដូចជាពង្រីកអាជីវកម្មផ្សេងទៀតឡើងវិញបាន ដូច្នេះបងស្រី ម៉ានិត ក៏បានទៅជួបជាមួយនឹង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីទទួលបានសេវាប្រាក់កម្ចីសម្រាប់ស្ត្រីក្នុងវិស័យអាជីវកម្ម។ បងស្រីបាននិយាយថា គាត់តែងតែស្នើសុំកម្ចីពីអម្រឹតនៅពេលដែលគាត់ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការពង្រីកអាជីវកម្ម។
អាជីវកម្មប្រហុករបស់បងស្រីបានងើបឡើងមកវិញនៅក្នុងឆ្នាំ២០២២ ហើយនៅពេលនេះ គាត់អាចលក់ប្រហុកបានចន្លោះពី ៤ ទៅ ៩ តោន ក្នុងមួយខែ។ តម្លៃលក់ដុំ គឺប្រមាណជា ៩៥០០ រៀលក្នុងមួយគីឡូក្រាម។
ការធ្វើប្រហុក គឺជាអាជីវកម្មតាមរដូវកាល ហើយបន្ថែមលើអាជីវកម្មមួយនេះ ដើម្បីទ្រទ្រង់ដល់ក្រុមគ្រួសារ និងអាជីវកម្ម បងស្រី ម៉ានិត ក៏មានតូបចំនួនបីផ្សេងទៀតផងដែរ ក្នុងនោះមានហាងសាឡនចំនួនមួយ តូបលក់គ្រឿងក្រអូប និងតូបលក់មុងភួយក្នុងផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ។
បងស្រី ម៉ានិត និយាយថា គាត់មានមោទនភាពចំពោះខ្លួនគាត់ក្នុងនាមជាស្ត្រីមួយរូប ដែលអាចប្រកបអាជីវកម្មច្រើនមុខក្នុងពេលតែមួយ ហើយគាត់ក៏មានផែនការក្នុងការបន្តធ្វើអាជីវកម្មទាំងអស់នេះបន្តទៅមុខទៀតដែរ។
បងស្រីបាននិយាយថា៖
ទន្ទឹមនឹងនេះបងស្រី ម៉ានិត ក៏បានចែករំលែកនូវពាក្យពេចន៍លើកទឹកចិត្តមួយចំនួនទាក់ទងនឹងការធ្វើអាជីវកម្មរកទទួលទានផងដែរ ដល់ស្ត្រីនានាដែលគាត់ស្គាល់។
បងស្រីក៏បានឲ្យតម្លៃចំពោះប្រាក់កម្ចីដែលគាត់ទទួលបានរហូតមកទល់នឹងពេលនេះសម្រាប់យកទៅប្រើប្រាស់ក្នុងការប្រកបរបរអាជីវកម្ម។
នៅពេលបច្ចុប្បន្ននេះ អាជីវកម្មទាំងអស់របស់បងស្រី ម៉ានិត កំពុងដំណើរការទៅមុខ ហើយក៏កំពុងងើបចេញពីផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ហើយបងស្រីបានឲ្យដឹងថា បងស្រីកំពុងតែសំឡឹងមើលលើការពង្រឹងបន្ថែមទៀតទៅលើការរស់នៅ និងរបរអាជីវកម្មរបស់គាត់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]