រាជធានីភ្នំពេញ ៖ ពិតណាស់ សព្វថ្ងៃនេះ តារាចម្រៀងស្រីវ័យក្មេង សោភា ទេពី កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនឹងជីវិតឯកជនរបស់រូបនាងផ្ទាល់តែម្តង មានវ័យទើបតែ១៩ឆ្នាំសោះ តែរូបនាងមានរថយន្តទំនើបជិះមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។

ផ្ទុយទៅវិញ ថ្មីៗនេះរូបនាង ផ្ទុះការរិះ.គន់យ៉ាងខ្លាំង​រហូតដល់ថ្នាក់ លុបចោលវីដេអូច្រៀងចម្រៀងជាភាសាវៀតណាម ក្នុងកម្មវិធីផ្លូវការមួយ ដែលក្នុងនោះ មហាជនបញ្ចេញមតិមិនពេញចិត្តជាខ្លាំង និងធ្វើឲ្យរូបនាងត្រូវមហាជនមួយចំនួនតូច ដល់ថ្នាក់ជេ.រប្រមា.ថថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រូបនាងបានបកស្រាយថា ខ្លួនគ្មានញាតិសន្តាន ខាងម្តាយឬខាងឪពុកជាជនជាតិវៀតណាមឡើយ មួយវិញទៀត កន្លងមករូបនាងធ្លាប់ច្រៀងចម្រៀងគ្រប់ភាសា ទាំងបារាំង អង់គ្លេស ហ្វីលីពីន ដោយសារតែទេពកោសល្យចេះលើកដាក់សម្លេង ទើបធ្វើឲ្យអ្នកស្តាប់មើលទៅដូចអ្នកចេះ លើសពីនេះទៅទៀត ការច្រៀងនេះធ្វើឡើងនៅក្នុងកម្មវិធីស្វាគមន៍គណៈប្រតិភូវៀតណាម ដោយរូបនាងជាទាហ៊ានមានក្របខណ្ឌត្រឹមត្រូវ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងស្រី សោភា ទេពី 
តារាចម្រៀងស្រី សោភា ទេពី 
តារាចម្រៀងស្រី សោភា ទេពី 
តារាចម្រៀងស្រី សោភា ទេពី 
តារាចម្រៀងស្រី សោភា ទេពី 

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (1) Watch | Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោភា ទេពី