រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងស្រីវ័យ១៩ឆ្នាំ សោភា ទេពី កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីបណ្តាមហាជន ទាំងការតុបតែងខ្លួនបែបស៊ិ.ចស៊ី និងសមត្ថភាពក្នុងការបកស្រាយចម្រៀងបានច្រើនភាសា ល្បីថាបណ្តេញសូរសៀងមិនចាញ់ជនជាតិដើមប៉ុន្មានឡើយ ចេះច្រៀងទាំងភាសាចិន បារាំង អង់គ្លេស វៀតណាម និងហ្វីលីពីន។ល។

តួយ៉ាង កាលពីប៉ុន្មានសប្តាហ៍មុននេះ តារាស្រី សោភា ទេពី ផ្ទុះការរិះ.គន់យ៉ាងដំណំ ក្រោយរូបនាងច្រៀងភាសាវៀតណាមធ្វើឲ្យគេឯងផ្ទុះការរិះ.គន់យ៉ាងដំណំ រហូតរូបនាងសម្រេចចិត្តលុបវីដេអូនោះចោល នាប៉ុន្មានម៉ោងបន្ទាប់ យ៉ាងណាក្តី រូបនាងបានបញ្ជាក់ក្តែងៗថា ខ្លួនមិនជាប់សាច់ឈា.មជនជាតិវៀតណាមឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងមតិប្រតិកម្មមហាជនមិនទាន់រីងស្ងួតផង ស្រាប់តែពេលនេះ រូបនាងទម្លាយរូបភាពប៉ុន្មានសន្លឹក ចាយសម្រស់ទាក់ទាញខ្លួន ក្នុងឈុតប្រពៃណីបងប្អូនវៀតណាម ធ្វើឲ្យអ្នកតាមដានល្បីថារូបនាងមិនព្រមរៀងចាល ខណៈធ្លាប់ត្រូវគេជេ.រប្រមា.ថកន្លងទៅព្រោះរឿងដូច្នេះម្តងមកហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី សោភា ទេពី
  តារាស្រី សោភា ទេពី
  តារាស្រី សោភា ទេពី
  តារាស្រី សោភា ទេពី
  តារាស្រី សោភា ទេពី
  តារាស្រី សោភា ទេពី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោភា ទេពី