គ្នា​យើង​​ខ្លះ​បាន​ដឹង​ហើយ​ថា​ អាការៈ​ឈឺ​ទ្រូង ឬ​ឈឺចាប់​នៅ​ជិត​បេះដូង ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​គាំង​បេះដូង។ ប៉ុន្តែ​ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ជា​ច្រើន​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ ​ជា​ទូទៅ រោគសញ្ញា​ទាំង​នេះ អាច​មាន​សភាព​ស្រាល​ ទៅ​ធ្ងន់ធ្ងរ​ អាស្រ័យ​ទៅ​លើ​កត្តា​អាយុ​ ភេទ​ និង​បញ្ហា​សុខភាព​​ផ្សេង​ទៀត។

ប្រភេទ​នៃ​ជំងឺ​ ឬ​បញ្ហា​បេះដូង៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ជំងឺ​សរសៃ​ឈាម​បេះដូង (បណ្ដាល​មក​ពី​គ្រប់គ្រង​កូលេស្តេរ៉ូល​​អាក្រក់​មិន​បាន​ល្អ)
  • ជំងឺ​ខ្សោយ​បេះដូង (បណ្ដាល​មកពី​សាច់ដុំ​បេះដូង​ខ្សោយ)
  • ចង្វាក់​បេះដូង​លោត​មិន​ទៀង
  • សម្ពាធ​ឈាម​ខ្ពស់ ឬ​ទាប​
  • ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (បណ្ដាល​មក​ពី​កំណក​ខ្លាញ់​កើត​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម)
  • ជំងឺ​ប្រឹស​បេះដូង (បណ្ដាល​មក​ពី​ការ​​ឈប់​ដំណើរការ​នៃ​ថត​ណា​មួយ​នៃ​បេះដូង)។

សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង

រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​បេះដូង​យើង​កំពុង​តែ​មាន​បញ្ហា៖

  • អស់​កម្លាំង​ខ្លាំង

អាការៈ​អស់​កម្លាំង​ជា​ប្រចាំ​ និង​ដោយ​គ្មាន​មូលហេតុ​ អាច​ជា​សញ្ញា​បង្ហាញ​ថា​បេះដូង​របស់​យើង​ច្របាច់​មិន​បាន​ល្អ ឬ​មាន​ការ​កក​ស្ទះ​ណា​មួយ​នៅ​ក្នុង​បេះដូង។

  • ពិបាក​ដក​ដង្ហើម​ ឬ​ដកដង្ហើម​ខ្លី​ៗ

អាការៈ​មួយ​នេះ​បង្ហាញ​ថា យើង​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​ក្រិន​សរសៃ​ឈាម​ ជំងឺ​សរសៃ​ឈាម​បេះដូង​ ឬ​ខ្សោយ​បេះដូង ដែល​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។

រោគសញ្ញា​ទាំង​១០​បញ្ជាក់​​ពី​​បញ្ហា​ខ្សោយ​សាច់ដុំ​បេះដូង​

  • ដកដង្ហើម​ខ្លី​ៗ
  • ឈឺ​ទ្រូង
  • ​អស់​កម្លាំង​
  • មិន​ឃ្លាន​អាហារ​​​
  • ហើម​ជើង ក​ជើង ឬ​ប្រអប់​ជើង
  • ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​
  • ចង្អោរ​
  • ពិបាក​ផ្ចង់​អារម្មណ៍​
  • ប្រែប្រួល​ចង្វាក់​បេះដូង​
  • ក្អក​មិន​បាត់​។

ថ្វី​ដ្បិត​តែ​បញ្ហាខ្សោយ​សាច់ដុំ​បេះ​ដូង​មិន​អាច​ព្យាបាល​ជា​ដាច់​ ប៉ុន្តែ​ការ​ព្យា​បាល​អាច​ជួយ​ឲ្យ​អ្នក​ជំងឺ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ និង​បង្ការ​ផលវិបាកផ្សេងៗ​បាន​។ ដូច​គ្នា​ដែរ មិន​មែន​គ្រប់​អ្នក​ជំងឺខ្សោយ​សាច់ដុំ​បេះដូង​សុទ្ធ​តែ​ត្រូវ​ការ​ការ​ព្យាបាល​នោះទេ ពោល​គឺ​​អ្នក​​ដែល​មានបញ្ហា​កម្រិត​ស្រាល​គ្រាន់​តែ​ត្រូវ​ផ្លាស់​ប្ដូរ​បែប​បទ​នៃការ​រស់​នៅ​ ដូច​ជា​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព រក្សា​ទម្ងន់​ឲ្យ​នៅ​ល្អ​ កុំជក់​បារី គ្រប់​គ្រង​ស្ត្រេស និង​ជៀសវាង ឬកាត់​បន្ថយ​គ្រឿង​ស្រវឹង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]