រាជធានីភ្នំពេញ ៖ ពិតណាស់ បេក្ខភាពប្រកួតចម្រៀងCambodian Idol លោក ស៊ឹម ច័ន្ទពន្លឺ ដែលដំបូងឡើយហាក់ផ្ទុះការគាំទ្រនិងទទួលការពេញចិត្តយ៉ាងខ្លាំងលើបណ្តាញសង្គមនោះ បែរជាមកដល់ពេលនេះ រងការរិះ.គន់យ៉ាងដំណំពីមហាជនទៅវិញ ដែលធ្វើឲ្យហ្វេនៗព្រួយបារម្ភខ្លាចរូបលោកបាក់ទឹកចិត្តជាខ្លាំង។

យ៉ាងណាមិញ ឃើញបេក្ខភាពប្រកួតចម្រៀងជួបរឿងដូច្នេះធ្វើឲ្យគេឯងនឹកឃើញដល់ ប្រវត្តិរបស់តារាចម្រៀងចេញពីការប្រកួត The Voice កញ្ញា រ៉េត ស៊ូហ្សាណា ក៏ជួបរឿងមិនខុសគ្នាឆ្ងាយដែរ។តួយ៉ាង ក្រោយហែលឆ្លងការរិះគន់ពីមហាជននិងការមិនតបតទៅវិញរយៈពេល៦ឆ្នាំកន្លងមកនេះ ចុងក្រោយតារាស្រី រ៉េត ស៊ូហ្សាណា អាចយកបានបេះដូងអ្នកគាំទ្រយ៉ាងសន្ធឹកសន្ធាប់ រហូតដល់ខ្លួនអាចជោគជ័យមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ មិនថាជាការងារច្រៀង ថតស្បតពាណិជ្ជកម្ម BAផលិតផលល្បីៗនោះឡើយ សុទ្ធតែផ្លែផ្កាយ៉ាងត្រចះត្រចង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ជាបុគ្គលទទួលការសិក្សាខ្ពស់ដល់ក្រៅប្រទេស ហេតុតែចង់ដើរតាមក្តីស្រមៃ ដាក់ពាក្យប្រកួតបែរជារងការរិះ.គន់ទៅវិញ តែរូបលោកមិនតបតនឹងមហាជនឡើយ ចុងក្រោយខ្លួនអាចដើរដល់វគ្គផ្តាច់ព្រ័តនឹងគេបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  លោកស៊ឹម ច័ន្ទពន្លឺ
  លោកស៊ឹម ច័ន្ទពន្លឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា