សម្រស់៖ អ្នកទាំងអស់គ្នាដឹងទេថា ទម្លាប់រស់នៅជាប្រចាំថ្ងៃរបស់យើងប្រៀបដូចជាកាំបិតមុខពីរយ៉ាងដូច្នោះ ដែលវាក៏អាចជួយឲ្យសម្រស់យើងស្អាត ឬក៏ប៉ះពាល់ដល់ស្បែករបស់យើងទៅជាចាស់ជាងវ័យបានផងដែរ។ 

យោងតាម ក្នុងនាមជាអ្នកឯកទេសថែរក្សាស្បែក វេជ្ជបណ្ឌិត Joshua Zeichner (គ្រូពេទ្យជំនាញខាងសើស្បែកនៅមន្ទីរពេទ្យ Mount Sinai ទីក្រុងញូវយ៉ក) បានយល់ច្បាស់ពីសារៈសំខាន់នៃសុខភាពស្បែក។ គាត់​ក៏​ដឹង​ពី​ទម្លាប់​អាក្រក់​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ចាស់ និងវិធីលុបបំបាត់មុខឆាប់​ចាស់បានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ទម្លាប់អាក្រក់ទាំងប៉ុន្មានខាងក្រោមនេះ អ្នកគួរតែបោះបង់ចោលទៅ បើមិនចង់ឆាប់ចាស់ជាងវ័យ៖

១.កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ

អ្នក​ជំនាញ​និយាយ​ថា ការ​ប៉ះ​ពាល់​កាំរស្មី​យូវី ​គឺ​ជា​ការ​រួម​ចំណែក​ធំ​បំផុត​ ដល់​ទាំង​ភាព​ចាស់​នៃ​ស្បែក និង​មហារីក​ស្បែក។ ការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ គឺជាជំហានដំបូងនៃការការពាររបស់អ្នក។ គ្រូពេទ្យជំនាញខាងសើស្បែក ណែនាំឲ្យជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាន SPF យ៉ាងហោចណាស់ ៣០ ឬខ្ពស់ជាងនេះ។ ជាពិសេស ការលាបឡេការពារកម្តៅថ្ងៃ គួរតែក្លាយជាផ្នែកមួយនៃទម្លាប់ថែរក្សាស្បែកពេលព្រឹករបស់អ្នក ដូចជាការដុសធ្មេញរបស់អ្នកដែរ។

រូបតំណាង

២.កុំញេចមុនជាប្រចាំ

មុន​គឺជា​ជំងឺ​ស្បែក​ទូទៅ​បំផុត ​ដែល​យើង​ទាំងអស់គ្នា​ជួបប្រទះ​។ នៅសហរដ្ឋអាមេរិក ការកើតមុនប៉ះពាល់ដល់មនុស្សជាង ៥០ លាននាក់។ ការដាក់ដៃរបស់អ្នកជាញឹកញាប់នៅលើមុខរបស់អ្នកដើម្បីញេចមុន ធ្វើឲ្យស្ថានភាពនេះកាន់តែអាក្រក់។ ជំនួសឲ្យការច្របាច់មុន អ្នកជំនាញណែនាំ ឲ្យអ្នកស្វែងរកឫសគល់នៃបញ្ហា ដោយប្រើវិធីព្យាបាលមុនដែលមានវេជ្ជបញ្ជា ដែលមានធាតុផ្សំដូចជា benzoyl peroxide ឬអាស៊ីត salicylic ជាដើម។ព្យាយាម​ព្យាបាល​មុខ​ទាំងមូល​ដើម្បី​ការពារ​កុំឲ្យ​កើតមុនកាន់តែច្រើន ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មើលទៅ​ចាស់​លឿន​។

រូបតំណាង

៣.កុំកេះមុខលេង

ប្រសិនបើអ្នកមានកន្ទួលលើស្បែក ទម្លាប់អាក្រក់បំផុតមួយគឺការកេះវាលេង ដែលនឹងធ្វើឲ្យស្បែកកាន់តែរលាក។ផ្ទុយទៅវិញ មានវិធីពីរយ៉ាងដើម្បីព្យាបាលកន្ទួលក្រហមដូចជា លាបក្រណាត់ត្រជាក់លើកន្លែងដែលមានបញ្ហា ឬជូតដុំទឹកកកលើវាពីរបីនាទី។ បែបនេះ អាចផ្តល់នូវការបំបាត់ការឈឺចាប់រយៈពេលខ្លីបានផងដែរ។

រូបតំណាង

៤.កុំទម្លាប់ភ្លេចលាងមុខ

ការលាងសម្អាតមុខប្រចាំថ្ងៃគឺជាទម្លាប់ថែរក្សាស្បែកដ៏ល្អបំផុតដែលអ្នកត្រូវថែរក្សាឲ្យបានទៀងទាត់។ វាជួយកម្ចាត់ភាពកខ្វក់ ជាតិប្រេង គ្រឿងសម្អាង និងការបំពុលដែលកកកុញលើផ្ទៃស្បែក។ ប្រសិនបើអ្នកមិនលាងសម្អាតមុខទេ ភាពកខ្វក់ និងធូលីទាំងនេះនឹងកកកុញនៅលើស្បែករបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ។ វាអាចបណ្តាលឲ្យរលាក ឡើងជាតិខ្លាញ់ និងថែមទាំងរួមចំណែកដល់ភាពចាស់នៃស្បែក។

៥.កុំប្រើប្រាស់ការងូតទឹកក្ដៅច្រើនពេក

ខណៈពេលដែលការងូតទឹកក្តៅអាចជួយជម្រះអារម្មណ៍ស្មុគស្មាញរបស់អ្នកបាន ប៉ុន្តែវាពិតជាអាចបំបាត់ស្បែកនៃប្រេងសំខាន់ៗ និងរំខានដល់របាំងការពារស្បែក។ គ្រូពេទ្យជំនាញខាងសើស្បែក ណែនាំកុំឲ្យងូតទឹកក្តៅយូរពេក គ្រាន់តែងូតទឹកក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ។ សីតុណ្ហភាពនៃទឹកផ្កាឈូក គួរតែជាសីតុណ្ហភាពដូចគ្នាដែលអ្នករំពឹងទុកនៅក្នុងអាងដែលមានកំដៅក្នុងរដូវក្តៅ។ ក្រោយ​ពេល​ងូតទឹក អ្នក​គួរ​ជូតខ្លួន​ឲ្យស្ងួត ហើយ​លាប​ក្រែម​សំណើម​ដើម្បី​រក្សា​សំណើមរាងកាយរបស់អ្នក។

រូបតំណាង

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]