ភ្នំពេញ៖ ដូចដែលមហាជនជាច្រើនបានស្គាល់ច្បាស់ហើយ ពីតារាសម្ដែងស្រីដ៏មានទេព កោសល្យ អ្នកនាង សារ៉ាយ សក្ខណា ដែលទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើន បើទោះបីជាកន្លងទៅ តារាស្រីរូបនេះធ្លាប់បានបាត់មុខពីវិស័យសិល្បៈ ទៅសំងំសាងគ្រួសារនៅទឹកដីអាមេរិក។

យ៉ាងណាមិញ ក្រោយមក សារ៉ាយ សក្ខណា ក៏បានត្រលប់មកប្រទេសកម្ពុជាវិញ ដោយបច្ចុប្បតារាស្រីរូបនេះ បានត្រលប់មកកម្ពុជាជិតមួយឆ្នាំទៅហើយ ថែមទាំងបានត្រលប់ចូលសិល្បៈ លេចមុខក្នុងកម្មវិធីកម្សាន្តនានា ជាពិសេសនោះគឺនាងថែមទាំងចេញមុខក្នុងខ្សែភាពយន្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សារ៉ាយ សក្ខណា ថែមទាំងបានបញ្ជាក់ថាខ្លួននឹងត្រលប់ទៅ សហរដ្ឋអាមេរិកវិញ បន្ទាប់ពីផុតពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាង និងត្រលប់មកស្រុកខ្មែរវិញ ដើម្បីឲ្យកូនៗបានមកសិក្សានៅស្រុកខ្មែរ មួយវិញទៀតដោយសារតែនាង មានមុខជំនួញ ក៏ដូចជាមានការងារកាក់កបនៅកម្ពុជា ព្រមទាំងស្វាមីមានក្លីនិចនៅខ្មែរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងកូនស្រី
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា