ភ្នំពេញ៖ ដូចដែរអ្នកគាំទ្របានដឹងហើយថា អ្នកនាង លីកា អតីតសមាជិកក្រុម OMG បានទទួលការចាប់អារម្មណ៍ពេញបណ្តាញហ្វេសប៊ុក ក្រោយពីរូបនាងបានបញ្ចប់ភាពនៅលីវរបស់ខ្លួន រៀបការមានស្វាមី កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ក្នុងនោះ នាពេលបច្ចុប្បន្ន លីកា ក៏កំពុងពោពោះកូនក្នុងផ្ទៃលើកដំបូង ដែលជាកូនប្រុសផងដែរ។ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យហេ្វនៗ លីកា កាន់តែចាប់អារម្មណ៍ទៅលើរូបនាងក្នុងកំឡុងពេលពោពោះកូនក្នុងផ្ទៃជាង៥ខែនេះ គឺទៅលើរូបសម្រស់ អ្នកម៉ាក់វ័យក្មេងនេះផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ លីកា បានបង្ហាញខ្លួនជាមួយនឹងសភាពផ្ទៃពោះកាន់តែប្រែ រីកធំពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្វីដែលមិនប្រែនោះគឺ សម្រស់របស់នាង គឺនៅតែខ្ចីញ៉េញ ជាពិសេសនៅក្នុងឈុតរ៉ូពណ៌ផ្កាឈូក អមជាមួយទេសភាពព្រៃភ្នំខៀវស្រងាត់ កាន់តែលើកសម្រស់អ្នកម៉ាក់រូបនេះកាន់តែស្រស់ស្រាយ ស្អាតដូចមិនមែនអ្នកទម្ងន់សោះ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]