ភ្នំពេញ៖ ជាការពិត តារាស្រី ដែលជាអតីតសមាជិកក្រុម OMG អ្នកនាង លីកា ក្រោយពីរូបនាងបានបញ្ចប់ភាពនៅលីវរបស់ខ្លួន រៀបការមានស្វាមី កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ កន្លងទៅ សព្វថ្ងៃនាងកំពុងតែត្រៀមទទួលសមាជិកថ្មីផងដែរ។
ក្នុងនោះផងដែរ ខណៈពរពោះជិតគ្រប់ខែ ដែលជាកូនប្រុសដំបូងផងនោះ អ្នកម៉ាក់សម័យថ្មីរូបនេះ មានសម្រស់កាន់តែស្អាត មិនចាញ់កាលពីក្រមុំនោះឡើយ ដោយមើលទៅសភាពផ្ទៃមុខស្បែក ភ្លឺថ្លាម៉ដ្ឋរលោង សឹងតែមើលមិនដឹងថា លីកា កំពុងមានផ្ទៃពោះជិតគ្រប់ខែនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើមិនបង្ហាញរូបមួយជំហរខ្លួនថតបង្ហាញតែ ផ្នែកខាងលើ ប្រាប់ថា លីកា មិនទាន់មានទម្ងន់ក៏អ្នកគាំទ្រជឿដែរ បើពោះឡើងធំខ្ទាតជិតបានជួបមុខកូនទៅហើយ ប៉ុន្តែបើមើលសម្រស់នាងនៅតែខ្ចីញ៉េញ ផ្ទៃមុខឡើងរលោងតឹងណែន ដូចមិនមែនអ្នកមានផ្ទៃពោះយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]