អូស្ត្រាលី៖ ពិតណាស់ ខ្សែភាពយន្ត រឿងទុំទាវ ជាភាពយន្តមួយដែលល្បីល្បាញមានអ្នកទស្សនាច្រើនកុះករ។ ម្យ៉ាងស្នាដៃនៃការផលិតពិតជាល្អ បើទោះបីកន្លងហួសទៅច្រើនឆ្នាំ ប៉ុន្តែរឿងមួយនេះនៅតែដិតជាប់ក្នុងចិត្តមហាជន ហើយហ្វេនលាន់សរសើរពីរឿងមួយនេះមិនដាច់ពីមាត់ឡើយ។
យ៉ាងណាមិញ បើក្រឡេកមើលតួអង្គឯកដែលសម្ដែងជាតួទុំគឺជាលោក ស៊ុក សុភា ចំណែកសម្ដែងតួទាវគឺជាអ្នកនាង ដាញ់ ម៉ូនីកា។ជាមួយគ្នានេះដែរ បច្ចុប្បន្នអ្នកទាំងពីរបានរៀបការបង្កើតគ្រួសាររៀងៗខ្លួន ហើយក៏បានទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីដូចគ្នាផងដែរ។ ចំណែកជីវិតរស់នៅក្នុងគ្រួសារពិតជាមានសុភមង្គល មានក្ដីសុខខ្លាំងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ចាប់តាំងពីដកឃ្លាពីវិថីសិល្បៈ លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា ហាក់មិនមានពេលដើម្បីជួបគ្នាឡើយ ខណៈមានគ្រួសារ និងមុខជំនួញរៀងៗខ្លួន។ ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរធ្វើឲ្យហ្វេនៗរំភើប ស្របពេលជួបគ្នាជាថ្មី និងបានថតរូបជាមួយគ្នាផងដែរ។ បើមើលតាមរូបភាព គេឃើញថារូបសម្ផស្សអតីតសិល្បករសិល្បការិនីទាំងពីរដួងនេះ នៅតែក្មេង ស្អាតសង្ហាដដែល បើទោះបីពេលនេះមានវ័យជ្រែបន្តិចមែន៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]