កម្សាន្ត៖ ពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់ លោក ស៊ុក សុភា តាមរយៈខ្សែភាពយន្តដ៏ល្បីល្បាញមួយ ដែលមានចំណងជើងថា «រឿង ទុំទាវ» ដោយរូបលោកបានសម្ដែងជា ជាតួអង្គឯក ទុំ។
ក្រោយពីឃ្លាតឆ្ងាយពីសិល្បៈអស់ពេលជាច្រើនឆ្នាំ លោក ស៊ុក សុភា បានប្រើប្រាស់ជីវិតដ៏សាមញ្ញ ជាមួយក្រុមគ្រួសារយ៉ាងមានក្ដីសុខ។ មិនតែប៉ុណ្ណោះ រូបលោក តែងតែចែករំលែងពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់លោក តាមរយៈគណនីហ្វេសប៊ុកផេករបស់លោកផ្ទាល់ នៅប្រទេសអូស្ត្រាលី ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជានិច្ចជាកាល រូបលោកតែងតែបង្ហាញពីទេសភាពស្អាតៗ នៅតាមដំបន់ទេសចរណ៍នានា ក្នុងបណ្ដាប្រទេសនៅអឺរ៉ុប ជាមួយក្រុមគ្រួសារ និងកូនៗជាទីស្រឡាញ់។
គួររម្លឹកឡើងវិញថា បើទោះបីជាអតីតារាសម្ដែងរូបនេះ បានដើរចេញពីវិថីសិល្បៈអស់រយៈពេលជាច្រើនហើយក៏ដោយ ពោល គឺចាប់តាំងពីរូបលោកទៅរស់នៅក្រៅប្រទេសមកម្ល៉េះ ប៉ុន្តែវត្តមានរបស់លោកនៅតែតារាដូងចិត្តរបស់ប្រជាជនខ្មែរជានិច្ច៕
សូមទស្សនារូបភាពដូចខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]