កម្សាន្ត៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលសិល្បករ សិល្បៈការិនីល្បីៗ បានសម្រេចចិត្តរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ ដើម្បីសាងជីវិតគ្រួសារ។ ពិតណាស់ បន្ទាប់ពីរៀបការរួច គេឃើញមានតារាប្រុសស្រីជាច្រើន បង្ហោះរូបភាពជាគូមើលទៅផ្អែមល្ហែម និងមានសុភមង្គលខ្លាំង។ 

ជាមួយគ្នានេះដែរ ទន្ទឹមនឹងមានតារាជាច្រើនឧស្សាហ៍បង្ហាញពីសេចក្ដីសុខក្នុងគ្រួសារ ក៏មានតារាមួយចំនួនតូចក៏មិនសូវបង្ហាញពីជីវិតឯកជនក្នុងគ្រួសារជាសាធារណៈ ដោយសារ ភាគីខាងដៃគូ មិនជានិយមចូលចិត្តថតរូបផងនោះ។ ក្នុងនោះដែរ បើទោះបីតារាមួយចំនួនតូច មិនចូលចិត្តបង្អួតជីវិតគ្រួសារលើបណ្ដាញសង្គម ប៉ុន្តែក្ដីសុខក្នុងគ្រួសារក៏មិនចាញ់តារាផ្សេងៗឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើងាកមកមើលពីតារាស្រីទាំងពីររូប ដែលមានដូចជា កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា និងពិធីការិនីអ្នកនាង កែវ សីហា គេដឹងថាអ្នកទាំងពីរ មិនសូវថតរូប ឬបង្ហោះជាមួយស្វាមីឡើយ។ ដោយយូរៗម្ដងទើបមានរូបភាពជាមួយស្វាមី ក៏ព្រោះតែប្ដីនាងរវល់ជាមួយការងារ និងជាបុគ្គលដែលមិនចូលចិត្តថតរូបបង្ហោះលើបណ្ដាញសង្គមផងដែរ។ ម្យ៉ាងវិញទៀត ទោះបីស្វាមី អ្នកទាំងពីរ មិនសូវចូលចិត្តថតរូប តែក៏បានផ្ដល់ក្ដីសុខ និងស្នាមញញឹមជូនចំពោះប្រពន្ធជានិច្ច៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា និងស្វាមី
អ្នកនាង កែវ សីហា
អ្នកនាង កែវ សីហា
អ្នកនាង កែវ សីហា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា