ភ្នំពេញ​៖ ជាការពិតណាស់ ក្រោយទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួចមក ឌី សូនីតា បាន ឆក់យកបេះដូងគាំទ្រ មហាជនខ្មែរជាច្រើននាក់ ក៏ព្រោះតែរូបថតឃ្យូតៗរបស់កូនស្រី ដែលត្រូវនាងតែងតែបង្ហោះឲ្យអ្នកគាំទ្រ បានទស្សនានិងក្នាញ់កូនស្រីខ្លួនជាខ្លាំង។    

យ៉ាងណាមិញ បើទោះបី តារាស្រីរូបនេះ ហាក់ស្ងាត់ពីសិល្បៈបន្តិចមែនក៏ប្រជាប្រិយភាព របស់នាងនៅតេមានការគាំទ្រខ្លាំងដដែល។ ក្រៅពីនេះ អ្នកនាង ក៏មានរូបសម្បត្តិស្អាតស្រាប់ ដែលជាអំណោយមកពីធម្មជាតិមកផងដែរ ដែលនេះធ្វើឱ្យកេរ្តិ៍ឈ្មោះតារាមួយដួងនេះ នៅតែខ្ពស់ត្រដែត មិនខុសពីប៉ុន្មានឆ្នាំមុនៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីសំងំស្ងប់ស្ងាត់ពីសិល្បៈ ទៅបើកសអាជីវកម្មផ្ទាល់ខ្លួនជាហូរហែមក ស្រាប់តែថ្មីៗនេះ ឌី សូនីតា ចេញមកពន្ញាក់អារម្មណ៍ហ្វេនៗអ្ននគាំទ្ររូបនាង ដោយតារាស្រីរូបនេះបានចូលប្រលងប្រជែងកចម្រៀង ក្នុងកម្មវិធី I am a singer Cambodia រដូវកាលទីបី ធ្វើឲ្យមានការគាំទ្រដល់អ្នកម៉ាក់រូបនេះ ព្រោងពា្រតជាមួយនឹងទឹកដមសម្លេងដ៏ពិរោះរបស់នាងផងដែរ៕

សូមទស្សនារូបភាព និងជូនខាងក្រោម៖

ឌី សូនីតា
ឌី សូនីតា
ឌី សូនីតា និងកូនស្រី
ឌី សូនីតា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា