ភ្នំពេញ៖ ជាការពិតណាស់ កាលពីកន្លងទៅ មហាជនក៏ដូចជាអ្នកគាំទ្រ តារាចម្រៀងស្រី ពេជ្រ សូលីកា និងបេក្ខជនទើបតែបញ្ចប់ការប្រលងចម្រៀង ថុល សុភិទិ បានដឹងច្បាស់ហើយថាអ្នកទាំងពីរ មានភាពស្និទស្នាលគ្នាខ្លាំងមែនទែន ក្នុងការបំពេញការងាររហូតដល់មានហ្វេនៗជាច្រើនបាន គិតថាពួកគេមានទំនាក់ទំនងលើសពីការងារទៀតផង។

ប៉ុន្តែ យ៉ាងណាមិញ ក្រោយពីមានមតិលើកឡើងចោទសួរដល់អ្នកទាំងពីរថាត្រូវជាអ្វីនឹងគ្នា តារាស្រី ពេជ្រ សូលីកា ក៏បានចេញមកមុខមកបញ្ជាក់ប្រាប់ច្បាស់ហើយថាពួកគេ គ្មានអ្វីលើសពី អ្នករួមការងារ និងរាប់អានគ្នាជាបងប្អូននោះឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ​ បន្ទាប់ពីចប់ការប្រលងភ្លាម ទោះបីជា មិនបានជាប់ជ័យលាភីក្នុងការលើកពានក៏ពិតមែន តែបើក្រលេកមើលការងារវិញ គឺ ទទួលបានចូលជាហូរហែរតែម្ដង។ ជាក់ស្ដែង ថ្មីៗនេះ ភិទិ និង សូលីកា បានចាប់ដៃគ្នាថតសម្អាងការមួយ ស្លៀកក្នុងឈុតបុរាណ ថតជាមួយគ្នា មើលទៅពិតជាស្រស់ស្អាត បើសិនជាគូស្នេហ៍ គឺសមគ្នាខ្លាំងតែម្ដង រហូតហ្វេនៗនាំគ្នា សរសើរបិងពេញចិត្តស្តូកតែម្តង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ថុល សុភិទិ
ថុល សុភិទិ
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ភិទិ និង សូលីកា
ភិទិ និង សូលីកា
@somangkahang Idolទាំង២ប៉ះគ្នាហើយ គួរឱ្យស្រលាញ់ណាស់ នៅជិតសប្បាយរហូត🥰💋🇰🇭@DoReaMon @Pich_Solikah #hangembellishment #សំអាងការហង្ស ♬ original sound - Ry Ry 🤪
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា