រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាបានជ្រាប គេល្បីតៗគ្នា ចង់ក្លាយជាតារាល្បី ទាល់តែនៅលីវទើបល្បីបានយូរ បើមានគ្រួសារហើយ លែងសូវល្បីដូចពេលមុន ព្រោះក្រោយពេលរៀបការ ត្រូវចំណាយពេលមើលថែទាំគ្រួសារ លែងមានពេលច្រើនផ្តោតលើ ការងារសិល្បៈតទៅទៀត។
ជាក់ស្តែង តារាខ្មែរល្បីល្បាញជើងចាស់ទាំងប៉ុន្មានដួងនេះ មិនធ្លាប់លេចឮដំណឹងរៀបការនិងមានកូនៗសោះ មិនដូចតារាខ្មែរថ្មីថ្មោងក្នុងពេលបច្ចុប្បន្នឡើយ ទាំងពេលរៀបការ និងពេលមានបុត្រ សុទ្ធតែទទួលការចាប់អារម្មណ៍ពីហ្វេនៗស្ទើរគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទាល់តែមានជំហររឹងមាំក្នុង វិថីសិល្បៈយូរឆ្នាំទៅហើយ ទើបតារាប្រុសស្រីខ្មែរទាំងនេះ បើកបង្ហាញមុខមាត់ ស្វាមី ភរិយា និងកូនៗ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរ រៀបការស្ងាត់ៗមិនដឹងតាំងពីពេលណា រហូតមានកូនធំអន្ធឹក ពេញកម្លោះក្រមុំអស់យ៉ាងដូច្នេះ តើអាចទេ ដោយសារតែពាក្យចចាមអារ៉ាម ដូច្នេះ ទើបអ្នកទាំងអស់គ្នា បិទបាំងដំណឹងមានគ្រួសារច្រើនឆ្នាំ ព្រោះខ្លាចបាត់បង់ការគាំទ្រ?៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ


២. តារាចម្រៀង ខាន់ ជេមស៍


៣. តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត


៤. តារាចម្រៀង មាស សុខសោភា


៥. ពិធីការិនី យុគ ចិន្តា


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]