ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងមួយរូប គឺលោក ខាត់ ចំរើន បានបង្ហាញអារម្មណ៍ហាក់បាក់ទឹកចិត្តខ្លាំង ក្រោយពេលដែលលោកបានពើបប្រទះនូវជំងឺមួយ ដែលទាមទារនូវការព្យាបាលជាចាំបាច់ និងការព្យាបាលជំងឺនេះទៀតសោត គឺមិនមែនចំនួនតិចតួចនោះទេ។
ក្នុងនោះផងដែត លោក ខាត់ ចំរើន តារាកំប្លែង និងជាអ្នកច្រៀងតាមពិធីការ និងពិធីកាត់សក់ បានទម្លាយឱ្យដឹងថា រូបលោកកំពុងតែមានជំងឺ «រលាកថ្លើ.ម» ដែលទាមទារអោយលោកត្រូវការព្យាបាលជាចាំបាច់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាបន្តបន្ទាប់តារារូបនេះ តែងតែបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់លោកស្តែងពីអារម្មណ៍ពិបាកចិត្ត និងគិតដល់គ្រួសារ ចាប់តាំងពីពេលដែលលោកពិនិត្យឃើញមានជំងឺមួយនេះ។ លោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតរបស់តារាស្រីពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារបង្ហាញការអាណិតអាសូរដល់កូនៗថា ខ្លួនលោកកំពុងមានជំងឺរុំព័ទ្ធខ្លួន ខណៈកូនៗនៅក្មេងៗមិនទាន់ធំដឹងក្តី។
យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម ជំងឺរបស់លោក ខាត់ ចំរើន នាពេលនេះគឺស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយទេ និងទើបតែឈឺប៉ុណ្ណោះ ខណៈលោកនៅអាចបន្តការព្យាបាលបាន ក្នុងនាមអ្នកនាងជាបង រួមទាំងបងប្អូនទាំងអស់តែងតែផ្តល់កម្លាំងចិត្តទៅដល់លោក ខាត់ ចំរើន កុំអោយអស់សង្ឃឹម ខណៈពេលបញ្ហាថ្លៃព្យាបាល គឺក្រុមគ្រួសារអ្នកនាងអាចនៅមានលទ្ធភាពព្យាបាលជំងឺលោកបាន។ ជាក់ស្ដែង នាពេលនេះ បើតាមដំណឹងពី សិល្បៈករកម្ពុជា លោក អុឹម ជីវ៉ា បានឲ្យដឹងថា តារាកំប្លែង នាយ ខាត់ ចំរើន កំពុង ស.ង្រ្គោះ ប.ន្ទា.ន់ នៅ.មន្ទីរ.ពេទ្យ កាល់ម៉ែត្រ ហើយកំពុងត្រូវការ ឈា.ម ផងដែរ។
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]