ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្មរាមអ្នកនាង មាស សុខសោភា បានសាងភាពភ្ញាក់ផ្អើលដល់មហាជន ព្រមទាំងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហាញរូបថតពីរបីសន្លឹក បញ្ចេញសម្រស់ដ៏ស្រស់ស្អាតខ្លាំង រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។  

យ៉ាងណាមិញ នៅក្នុងរូបថតប៉ុន្មានប៉ុស្តិ៍នោះ តារាចម្រៀងស្រីសម្លេងផ្អែមពិរោះ អ្នកនាង មាស សុខសោភា បានបង្ហាញសម្រស់ដ៏លេចធ្លោ ជាមួយនឹងការផាត់មុខបែបកាច និងធ្វើសក់រមួលទឹករលក ព្រមទាំងបបូរមាត់បែបស៊ិចស៊ី បូករួមនឹងរ៉ូបពណ៌ខៀវស្រស់ទៀតនោះ ធ្វើឲ្យហ្វេនចាប់ភ្លឹកសម្រស់របស់តារាស្រីរូបនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ពេលតុបតែងក្នុងឈុតមួយនេះ តារាចម្រៀង មាស សុខសោភា ធ្វើឲ្យហ្វេនៗមើលមិនចេះឆ្អែតភ្នែក ថែមទាំងសរសើរថាអាយដលមិនដឹងមានរូបមន្តអីបានជា រូបសម្បត្តិនៅតែខ្ចីហើយក្មេងដល់ថ្នាក់នេះ ស្បែកវិញរកតែស្នាមជ្រួញមួយមិនឃើញ ខ្ញង់សា.ហាវណាស់៕      

សូមទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា