បរទេស៖ ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែធ្លាប់ឆ្លងកាត់នូវអារម្មណ៍បែកបាក់ស្នេហា ដែលធ្វើឲ្យយើងបាត់បង់ភាពសប្បាយរីករាយមួយរយៈពេលខ្លី ឬយូរតាមអារម្មណ៍រៀងៗខ្លួន។ ហើយនៅពេលដែលយើងអាចធ្វើចិត្ត និងទទួលយកការពិតបាន យើងនឹងឃើញពន្លឺនៃជីវិតម្ដងទៀត ដូចដែលយើងមើលឃើញពន្លឺតូចមួយកំពុងបញ្ជាំងឡើង នៅរូងច្រកក្រោមដីអីចឹង។ ប៉ុន្ដែ សម្រាប់យុវជនម្នាក់ឈ្មោះថា Allen Ivanov អាយុ១៩ឆ្នាំ មិនអាចទទួលយកអារម្មណ៍ចែកផ្លូវជាមួយមិត្តស្រីរបស់គេបានឡើយ ដែលហេតុធ្វើឲ្យគេក្លាយជា.ឃា.ត.ក.រ ស.ម្លា.ប់.មិត្តស្រី។

ជាក់ស្ដែង នាង Anna Bui ដែលត្រូវជាមិត្តស្រីរបស់ Allen បានកើតក្នុងឆ្នាំ១៩៩៧ និងធំលូតលាស់ឡើងជាមួយក្រុមគ្រួសារ ក្នុងរដ្ឋវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ ហើយនាងគឺជាមនុស្សស្រីម្នាក់ ដែលពោរពេញទៅដោយភាពរីករាយ និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងបានសិក្សានៅវិទ្យាល័យ Kamiak High School និងត្រូវបានគេស្គាល់ថា សិស្សដ៏ឆ្នើម ដែលបានចូលរួមក្រុមចម្រៀងរបស់សាលា។ ហើយនេះ ក៏ជាទីកន្លែង ដែលនាងបានមានទំនាក់ទំនងស្នេហាជាមួយ Allen ដែរ ខណៈ Allen ផ្ទាល់បានអះអាងថា នាងគឺជាមនុស្សស្រីដំបូង ដែលគេបានថើប និងស្រលាញ់ខ្លាំងទៀតផង។

អ្នកទាំងពីរ មើលទៅដូចជាគូស្នេហ៍វ័យក្មេងដទៃទៀតដែរ ដែលតែងតែធ្វើដំណើរកម្សាន្តរួមគ្នា និងចូលរួមពិធីជប់លៀងផ្សេងៗជាមួយគ្នាជាដើម។ ហើយលុះមកដល់ឆ្នាំ២០១៥ អ្នកទាំងពីរបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យជាមួយគ្នា និងបានចុះឈ្មោះចូលសិក្សាបន្ដ នៅសកលវិទ្យាល័យ University of Washington

ចំពោះនាង Anna ផ្ទាល់មានក្ដីស្រមៃចង់ក្លាយទៅជាគិលានុបដ្ឋាយិកានាថ្ងៃអនាគត។ ចំណែក Allen វិញបានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម។ ហើយមិនយូរប៉ុន្មាន ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ ក៏ត្រូវបានបញ្ចប់តែម្ដង បន្ទាប់ពីរយៈពេលជាង១ឆ្នាំកន្លះ។

តួយ៉ាង ក្រោយពីចែកផ្លូវរួចមក នាង Anna បានចំណាយពេលនៃជិវិតដូចធម្មតា ដោយនាងបានធ្វើដំណើរកម្សាន្តជាមួយមិត្តភក្ដិ និងបង្ហោះរូបភាពទៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាមយ៉ាងរីករាយ ខណៈ Allen ចាប់ផ្ដើមមានអត្តចរិតប្លែកៗ និងគួរឲ្យ.គ្រោះ.ថ្នា.ក់។

Allen បាននិយាយពីអារម្មណ៍.ប្រ.ច.ណ្ឌ.ចំពោះនាង Anna ឲ្យគេឯងដឹងញឹកញាប់។ គ្រួសាររបស់គេក៏បានដឹងដែរថា គេកំពុងមាន.ប.ញ្ហា.ផ្លូវចិត្ត ហើយក៏បានបញ្ជូនគេទៅកាន់មន្ទីរពេទ្យ ដើម្បីពិគ្រោះរកដំណោះស្រាយផងដែរ។ ជាលទ្ធផល វេជ្ជបណ្ឌិតបានណែនាំថា វាពិតជាសំខាន់ណាស់ក្នុងការជួយស្ថានភាពរបស់ Allen ប៉ុន្ដែ Allen និងម្ដាយមិនបានស្ដាប់តាមសម្ដីរបស់វេជ្ជបណ្ឌិតទេ។

រយៈពេលប្រហែលជាងមួយខែមុនកើតហេតុ Allen បានទិញ.កាំ.ភ្លើ.ង AR-15 ពីហាងលក់.កាំ.ភ្លើ.ង.មួយកន្លែង ហើយទន្ទឹមនឹងនេះ គ្រួសាររបស់គេក៏បានដឹងដែរថា Allen បានទិញ.កាំ.ភ្លើ.ង.ចូលផ្ទះ និងទំនាក់ទំនងទៅកាន់ហាង ក្នុងគោលបំណងចង់ប្រគល់.កាំ.ភ្លើ.ង.ទៅកាន់ហាងវិញ ប៉ុន្ដែគ្រួសារបានត្រឹមតែនិយាយប៉ុណ្ណោះ។

រយៈពេលមួយសប្ដាហ៍មុនកើតហេតុ Allen ក៏បានមានបំណងចង់ត្រូវរ៉ូវជាមួយនឹង Anna វិញដែរ ដែលគេបានព្យាយាមបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាម្ដងទៀត ដោយចំណាយពេលដើរលេងជាមួយគ្នា ខណៈ Allen មានសង្ឃឹមក្នុងចិត្តថា អ្នកទាំងអាចចាប់ផ្ដើមជាថ្មីម្ដងទៀត ប៉ុន្ដែ Allen មានការខឹងសម្បាជាខ្លាំង នៅពេលដឹងថា Anna កំពុងមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសថ្មី។

លុះមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ មនុស្សជាច្រើនដែលមកពីវិទ្យាល័យ ដែលសិក្សារួមគ្នាពីមុន បានរៀបចំពិធីជប់លៀងមួយនៅផ្ទះ ក្នុងទីក្រុង Mukilteo នៃសហរដ្ឋអាមេរិក។ ហើយមុនពិធីជប់លៀងចាប់ផ្ដើម Allen បានផ្ញើសារទៅកាន់មិត្តភក្ដិរបស់គេម្នាក់ថា គេនឹងនាំយក.អា.វុ.ធ.ទៅជាមួយ និងហៅខ្លួនឯងថា អ្នក.បា.ញ់.នាពេលអនាគត។

ក្រោយមកទៀត Allen បានផ្ញើសារជាថ្មី ដោយប្រាប់មិត្តភក្ដិថា គេនឹងចូលរួមពិធីជប់លៀង និង.បា.ញ់.ស.ម្លា.ប់.គ្រប់គ្នា។ ប៉ុន្ដែមិត្តភក្ដិរបស់គេ មិនបានចាត់ទុកថាវាជាការ.គំ.រា.ម.កំ.ហែ.ង.ពិតប្រាកដឡើយ និងប្រាប់ទៅ Allen វិញថា ទៅ.ប.រ.បា.ញ់.ក្ដាន់វិញទៅ ប្រសើរជាងយកពេលគិតពីនាង Anna

នៅពេលពិធីជប់លៀងកំពុងដំណើរការ Allen បានផ្ញើសារទៅកាន់មិត្តភក្ដិរបស់គេជាលើកចុងក្រោយ ដោយប្រាប់ថា គេនឹង.បា.ញ់.ប្រ.ហា.រ.ក្នុងរយៈពេល២នាទី ប៉ុន្ដែគេបានចំណាយពេលអង្គុយក្នុងរថយន្ដរយៈពេលដល់ទៅ៩០នាទី។ ហើយទីបំផុត Allen បានធ្វើតាមគម្រោងការ នៅពេលដែលឃើញ Anna កំពុងជជែកលេងជាមួយនឹងប្រុសដទៃ។

Allen បានចេញពីរថយន្ដ និងដើរសំដៅទៅកាន់ពិធីជប់លៀង ហើយបានធ្វើការ.បា.ញ់.ប្រ.ហា.រ ដែលបណ្ដាលឲ្យមនុស្សចំនួន៣នាក់.ស្លា.ប់ រួមបញ្ជូលទាំង Anna ផងដែរ។ ក្រោយពីបង្កហេតុរួចមក Allen បានបើករថយន្ដចាកចេញពីកន្លែងកើតហេតុ បានចម្ងាយប្រហែល១៦០គីឡូម៉ែត្រ ក៏ត្រូវបានស្ទាក់.ចា.ប់.ខ្លួនពីប៉ូលិសតែម្ដង។

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ Allen ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទមនុស្ស​.ឃា.ត​.កម្រិត​ទី​មួយមាន​ស្ថាន​ទម្ងន់​ទោស ប៉ុនប៉ង​មនុស្ស​.ឃា.ត.មួយករណី និងការ.បា.ញ់.ប្រ.ហា.រកម្រិតទីមួយ។​ យ៉ាងណាមិញ Allen ហាក់មិនដូចជាមិនព្រមទទួលស្គាល់នូវកំហុសរបស់ខ្លួនឡើយ ដោយចង់ដាក់បន្ទុកទាំងស្រុងទៅលើ.ប.ញ្ហា.ផ្លូវចិត្ត និងការមិនអាចគ្រប់គ្រងអារម្មណ៍ទៅវិញ។ ហើយទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ Allen ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានលទ្ធភាពនៃការដោះលែង៕

រក្សាសិទ្ធិដោយ៖ ខ្មែរឡូត

ប្រភព: anna solves / wiki / cbsnews

សូមទស្សនារូបភាពខាងក្រោម៖

Allen
Allen
Allen
នាង Anna 
នាង Anna 
Allen និង Anna
Allen និង Anna
ជន.រ.ង.គ្រោះទាំងបី ដែលបាន.ស្លា.ប់.ក្នុងពិធីជប់លៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]