ភ្នំពេញ៖ កាលពីថ្មីៗវីដេអូ ខ្លីៗ នៃសកម្មភាពថត MV លើកដំបូងរបស់ លីម តិចម៉េង កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលបានធ្វើឲ្យ អ្នកនិយមលេងបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក បានបន្តចែករំលែកទៅនឹង វីដេអូមួយនេះ។

ជាក់ស្តែងតាមរយៈឃ្លឹបខ្លីមួយនេះ ដែលបានបង្ហាញ សកម្មភាពថតនៅទីតាំងផ្សារមួយកន្លែង អ្វីដែលចាប់អារម្មណ៍ទាក់ក្រសែភ្នែក របស់មហាជន បានធ្វើឲ្យមានការលាត់មាត់គ្រប់គ្នានោះ គឺមានវត្តមានរបស់ កំពូលតារាកំប្លែង ២ ពីររូប នាយ កុយ និង នាយ ក្រឹម ព្រមទាំង ម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទី ១ ផងដែលគឺ ពេជ្រ ថៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ លោក លីម តិចម៉េង មានការទន្ទឹមរង់ចាំយ៉ាងអន្ទះសារទៅនឹង គម្រោងបទចម្រៀងទី ១ របស់លោក ដែលផលិតកម្មរស្មី ហង្ស​ មាសបានរៀបចំជូនលោក ជាពិសេសនោះ ថានឹងមានអ្វីប្លែក នឹងទាក់ភ្នែក ក្រោយលេចមុខទៅនឹង តារាកិត្តយស ដ៏ ៣ រូបទៀតផងនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

លីម តិចម៉េង
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ