កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងស្រាប់ហើយថា លោកពូកុយ ឬ នាយកុយ គឺជាតារាកំប្លែងជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង លោកតែងតែផ្ដល់សំណើចទៅកាន់អ្នកទស្សនាមិនចេះជិនណាយ។ ជាពិសេស ប្រិយមិត្តឆ្ងល់ទេថា រហ័សនាម នាយកុយ នេះ បានមកពីណា ហើយហេតុអ្វីបានជាធ្វើឲ្យតារាកំប្លែងឈ្មោះកុយនេះមក។

បើក្រឡេកទៅមើលវីដេអូសម្ភាសន៍នៅក្នុងកម្មវិធី VTalk វីរៈសិល្បករជើងចាស់រូបនេះ បានទម្លាយពីប្រវត្តិនៃការចាប់ផ្ដើមដាក់ឈ្មោះមួយនេះ ជាប់មកដល់បច្ចុប្បន្ន។ នៅក្នុងនោះ កាលពីជំនាន់លោកនៅក្មេងៗអាយុខ្ទង់១០ឆ្នាំ រូបលោកត្រូវសម្ដែងជាតួអង្គឯក ក្នុងរឿង «ចៅស្រទាប់ចេក« ប៉ុន្ដែលោកសុខចិត្តបោះបង់ចោលមិនធ្វើជាតួឯក ព្រោះតែលោកចាប់អារម្មណ៍ទៅលើតួអង្គ នាយកុយ ដែលជាតួបែបថ្លុកកំប្លែង ជាមិត្តរបស់តួអង្គចៅស្រទាប់ចេកនោះទៅវិញ។

ទន្ទឹមនឹងនោះ តួអង្គនាយកុយនេះ ត្រូវបានអ្នកទស្សនាពេញចិត្តជាខ្លាំង ដែលធ្វើឲ្យលោកទៅណាមកណាក៏គេស្គាល់ថា នាយកុយ។ មិនតែប៉ុណ្ណោះ រូបលោកក៏រកឃើញខ្លួនឯងថា ខ្លួនចូលចិត្តកំប្លែង និងស្រឡាញ់អត្តចរិតនាយកុយនេះណាស់ ទើបជាប់ឈ្មោះ កុយ រហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ 3fun channel Cambodia
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]