រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ក្រោយមរ.ណ.ភាពរបស់លោកឪពុក លោកតា វីតាមីនសេ រួចមក តារាកំប្លែង ប៉េងប៉ោង ដែលត្រូវជាកូនស្រីក៏ហាក់ដកឃ្លាឆ្ងាយពីរង្វង់សិល្បៈ ជាពិសេសក្រុមការងារកំប្លែងតែម្តង ដោយបច្ចុប្បន្នរូបនាងនិងស្វាមី ងាកទៅបោះទុន និងរកស៊ីលើការធ្វើចម្ការវិញម្តង។

តួយ៉ាង ឃើញរូបសម្បត្តិប្រែប្រួលជាងពេលមុនបន្តិច ស្បែកប្តូរពណ៌ មុខមាត់រាងស្រកសាច់ឈា.ម ដោយសារតែ ភាពនឿយហត់នឹងការងារក្តី តែបើងាកទៅមើលជីវភាពវិញ មិនចាញ់តារាៗរួមជំនាន់ ដែលកំពុងមានឈ្មោះបោះសម្លេងប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ តារាកំប្លែង ប៉េងប៉ោង បានបង្ហោះសារយ៉ាងដូច្នេះលើបណ្តាញសង្គម ធ្វើឲ្យហ្វេនៗនិងសិល្បករ សិល្បការិនីខ្មែរ នាំគ្នាអបអរសាទរព្រោងព្រាត ដោយបានប្រាប់ឲ្យដឹងថា ៖

ប៉េងប៉ោង

យ៉ាងណាមិញ បើទោះបីមិនបញ្ជាក់ថា ជាកាដូរថយន្តថ្មីដែលស្វាមីទិញឲ្យក្នុងថ្ងៃកំណើតក្តី ប៉ុន្តែក្នុងការខមមិនពីមហាជន តារាស្រីរូបនេះមិនឆ្លើយតបអ្វីច្រើនឡើយ ពេលគេឯងនាំគ្នាអបអរសាទរនោះ រូបនាងក៏បានត្រឹមពោលពាក្យអរគុណ ដែលបញ្ជាក់យ៉ាងច្បាស់ថា ទើបនឹងទិញរថយន្តស៊េរីទំនើបថ្មីស្រឡាងនេះមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង ប៉េងប៉ោង និងស្វាមី
តារាកំប្លែង ប៉េងប៉ោង និងស្វាមី
តារាកំប្លែង ប៉េងប៉ោង និងស្វាមី
តារាកំប្លែង ប៉េងប៉ោង និងស្វាមី
តារាកំប្លែង ប៉េងប៉ោង និងស្វាមី
តារាកំប្លែង ប៉េងប៉ោង និងស្វាមី
តារាកំប្លែង ប៉េងប៉ោង និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉េងប៉ោង