ភ្នំពេញ៖ ក្រឡេកមើលតារាកំប្លែង និងតារាសម្ដែងអ្នកនាង ប៉េងប៉ោង បច្ចុប្បន្ននាងនៅតែបំពេញការងារសិល្បៈជាធម្មតា។ ហើយប្រជាប្រិយភាពវិញនៅតែមានមហាជនគាំទ្រច្រើនដដែល ជាពិសេសពីមួយឆ្នាំទៅមួយឆ្នាំមានភាពមមាញឹកនឹងការងារខ្លាំងមួយវិញទៀត រាល់ស្នាដៃរបស់តារារូបនេះ តែងតែមានការសរសើរពីមហាជនជានិច្ច។
ជាមួយគ្នានេះដែរ បើងាកមកមើលជីវិតឯកជន អ្នកនាង ប៉េងប៉ោង គេដឹងថាបច្ចុប្បន្ននាងមានស្វាមី កំពុងសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។ លើសពីនេះទៅទៀត នាងនិងស្វាមី តែងទៅណាមកណាជាគូ មិនដែលឃ្លាតពីគ្នាឡើយ បើតាមការមើលឃើញ តាំងពីរៀបការមកទល់នឹងពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទោះបីរៀបការមកច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែជីវិតប្ដីប្រពន្ធអ្នកនាង ប៉េងប៉ោង នៅតែល្អូកល្អើនដូចគូស្នេហ៍ថ្មីថ្មោងយ៉ាងដូច្នោះដែរ។ ដោយរូបភាពថ្មីជាច្រើនសន្លឹករបស់នាង ជាមួយស្វាមីអាចបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំង ខណៈកាយវិការមើលទៅស្វីតខ្លាំងបែបនេះ។ ម្យ៉ាងទឹកមុខអ្នកទាំងពីបង្ហាញពីស្នាមញញឹមយ៉ាងរីករាយ មានក្ដីសុខតែម្ដង ធ្វើឲ្យមហាជនឃើញហើយ សរសើរ និងត្រេកអរដែលអ្នកទាំងពីរ ចេះស្រលាញ់គ្នា ក្នុងគ្រាលំបាក ហើយជាពិសេស ទោះបីជាប៉េងប៉ោង មានជំងឺប្រចាំកាយក៏ លោកមិនបោះបង់ ឬរត់ចោលនាងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]