ជប៉ុន៖ លោកតាម្នាក់ ដែលត្រូវបានស្គាល់ថា ជាបុរសអាយុច្រើនបំផុតរបស់ប្រទេសជប៉ុន បានទទួល.ម.រ.ណ.ភា.ព ក្នុងអាយុ១១២ឆ្នាំ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងមណ្ឌលថែទាំមួយកន្លែងរបស់ទីក្រុង Nara នៃប្រទេសជប៉ុន។ ហើយការចាកចេញដ៏សោកសៅរបស់លោកតា ត្រូវបានប្រកាសពីរដ្ឋាភិបាលក្រុង នៅថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២ក្នុងសប្ដាហ៍នេះ។

ជាក់ស្ដែង លោកតា Mikizo Ueda បានកើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩១០ ហើយគាត់បានបម្រើការងារនៅការិយាល័យខេត្ត Wakayama និងបានបម្រើការនៅក្នុងកងទ័ពជើងទឹកជប៉ុន នាអំឡុងសម័យ.ស.ង្គ្រា.ម.លោកលើកទីពីរផងដែរ។ លុះមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោកតាបានក្លាយជាបុរសអាយុច្រើនបំផុតរបស់ប្រទេសជប៉ុន បន្ទាប់ពីលោកតា Motoi Fukunishi បានទទួល.ម.រ.ណ.ភា.ព.ក្នុងអាយុ១១០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាចំពោះមូលហេតុនៃការទទួល.ម.រ.ណ.ភា.ព.របស់លោក Mikizo Ueda មិនត្រូវបានបញ្ជាក់នៅឡើយទេ៕

ប្រភព: gerontology / newsinfo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]