កំពង់សោម៖ ពិណាស់ សម្រាប់តារាចម្រៀងស្រី កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្ដាទស្សនិកជន ជាមួយនឹង ទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង ផងដែរ។
ជាមួយគ្នានេះ មិនតែមានសម្លេងស្រួយ ផ្អែមពីរោះនោះទេ ហើយបើនិយាយពីរូបសម្បត្តិ មុន្នីល័ក្ខ ក៏ថែមទាំងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ទៀតផង មិនថាក្នុងឈុតសម្លៀកបំពាក់បែបណា ក៏តារារូបនេះ អាចស្លៀកបានយ៉ាងសម ប៉ុន្តែភាគច្រើន គេសង្គេតឃើញ មុន្នីល័ក្ខ ច្រើនតែស្លៀកជិតៗ មិនសូវជាបញ្ចេញរាងប៉ុន្មាននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាស្រីសម្លេងផ្អែមរូបនេះ បានធ្វើឲ្យអ្នកទស្សនាប្លែកភ្នែក និងលាន់មាត់សរសើរនាងយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញរាងដ៏ឡើងតូចច្រលឹង ចង្កេះមួយក្តាប់ ក្នុងឈុតសម្លៀកបំពាក់អាវស្បៃពណ៌ខ្មៅ ជាមួយខោបែបកាលីបចម្រុះពណ៌ មើលទៅ មុន្នីល័ក្ខ ទាក់ទាញខ្លាំងមែនទែន តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]