ភ្នំពេញ៖ ពិតណាស់ ពិធីករ និងពិធីការិនី ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន លោក អេង រិទ្ធី និងអ្នកនាង ស៊ឹម សូលិកា តែងតែបង្ហាញពី សុភមង្គលក្នុងក្រុមគ្រួសារ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។
យ៉ាងណាមិញ កាលពីថ្មីៗកន្លងទៅ មហាជនបាននាំគ្នាចូលរួមអបអរសាទរ ជាពិសេសគឺ ភរិយារបស់លោក ដែល លោកឯកឧត្តម អេង រិទ្ធី បន្ទាប់ពីលោកបានទទួលតំណែង ជាអភិបាលរងខេត្តស្វាយរៀង ផងដែរ។ ជាងនេះទៅទៀតនោះ បើទោះបីជាអ្នកទាំងពីរ មានវ័យរាងជ្រេបន្តិចក៏ដោយក្តី ប៉ុន្តែក្តីស្រលាញ់របស់អ្នកសិល្បៈមួយគូនេះ ហាក់មិនជ្រេតាមវ័យនោះទេ គឺកាន់តែផ្អែមល្អែម និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកជាខ្លាំង។ ជាពិសេស មហាជនរឹតតែសរសើរនៅភក្តីភាព ក្តីសុខក្នុងគ្រួសាររបស់ អ្នកនាង សូលិកា ក្រោយពីបានបង្ហោះរូបភាពភ្ជាប់សារដូច្នេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយពីបានឃើញដូច្នេះ អ្នកទស្សនាក៏ដូចជា អ្នកគាំទ្រ បានចូលទៅខមិនសរសើរព្រោងព្រាត ពីសុភមង្គលគ្រួសាររបស់ អ្នកនាង សូលិកា ដែលមានស្វាមី ល្អបែបនេះ បើទោះបីជាខ្លួនមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏នៅតែ យកចិត្តទុកដាក់និងភរិយាដដែល៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]