អ៊ីតាលី៖ ចម្ការទំពាំងបាយជូរមួយកន្លែង នៅលើដំបូងផ្ទះសតវត្សទី១៦ និងមានឈ្មោះថា Via Mari 10 ដែលដាក់ឈ្មោះតាមឈ្មោះរបស់ផ្លូវ និងលេខផ្លូវ នៃប្រទេសអ៊ីតាលី បានផលិតស្រាទំពាំងបាយជូរចំនួន២៩ដបប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

ជាក់ស្ដែង ចម្ការទំពាំងបាយជូរនេះ មានទំហំត្រឹមតែ១៨ម៉ែត្រការ៉េ និងត្រូវបានចាត់ទុកថាជាចម្ការទំពាំងបាយជូរតូចជាងគេបំផុតរបស់ពិភពលោក ខណៈទទួលបានទិន្នផលស្រាប្រចាំឆ្នាំ តិចតួចបំផុតផងដែរ។ ចំពោះតម្លៃវិញ ក្នុងមួយដបមានតម្លៃ៥,០០០អឺរ៉ូ (ប្រមាណ៥,០០០ដុល្លារអាមេរិកដូចគ្នា) ប៉ុន្ដែម្ចាស់ចម្ការផ្ទាល់ បានប្រាប់ថា អ្នកទិញមិនគួរផឹកវាឡើយ ប្រសិនបើទិញយកទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោក Tulio Masoni ជាម្ចាស់ចម្ការ បាននិយាយថា៖

  លោក Tulio Masoni

យ៉ាងណាមិញ លោក Masioni ធ្លាប់មានចម្ការទំពាំងបាយជូរមួយកន្លែងនៅឯជនបទ ប៉ុន្ដែគាត់បានសម្រេចចិត្តលក់ ដែលជាចម្ការទទួលបានពីមរតករបស់ឪពុក ដោយគិតថាចម្ការនឹងមិនអាចជួយគាត់ក្នុងផ្នែកហិរញ្ញវត្ថុទេ។ ក្រោយមកទើបគាត់មានការសោកស្ដាយ និងចាប់ផ្ដើមបង្កើតចម្ការទំពាំងបាយជូរខ្នាតតូចរបស់គាត់ នៅលើដំបូងផ្ទះតែម្ដង។ ហើយស្រាទំពាំងបាយជូររបស់គាត់ ប្រសិនបើក្រេបដំបូង នឹងមានអារម្មណ៍ថាងឿងឆ្ងល់ ប៉ុន្ដែប៉ុន្មានវិនាទីក្រោយមក រសជាតិនឹងបញ្ចេញឆ្ងុយឆ្ងប់ពេញក្រអូមមាត់ផងដែរ៕

ប្រភព: Odditycentral / cnn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]