បរទេស៖ យានរ៉ូវើ Perseverance បានធ្វើការរកឃើញដ៏គួរឲ្យរំភើបបំផុតរបស់ខ្លួន នៅលើភពក្រហម រហូតមកដល់ពេលបច្ចុប្បន្ន។ រ៉ូវើ Perseverance បានប្រមូលសំណាកពីទីតាំងដីសណ្ដទន្លេបុរាណ ដែលពោរពេញទៅដោយស្រទាប់ថ្ម ដែលបម្រើជាកំណត់ត្រាភូមិសាស្ត្រនៃអតីតកាលរបស់ភពអង្គារ។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ថ្មមួយចំនួនរួមមានកំហាប់ខ្ពស់បំផុតនៃសារធាតុសរីរាង្គ ដែលបានរកឃើញដោយរ៉ូវើ រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមសារធាតុសរីរាង្គ មានសារធាតុរ៉ែដែលមានទំនាក់ទំនងជាមួយស៊ុលផាត ដែលអាចរក្សាភស្ដុតាងនៃទីកន្លែងដែលអាចរស់នៅបាន នៅលើភពអង្គារ និងជីវិតអតិសុខុមប្រាណ ដែលអាចមាននៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបថតថ្មីបង្ហាញពីផ្ទាំងថ្មជាទីមានក្ដីសង្ឃឹម នៅចំណោមដីសណ្ដ នៃទិដ្ឋភាពនៅលើភពផ្សេងមួយទៀត។ សំណាកសំខាន់ៗទាំងនេះអាចឆ្លើយសំណួរ ពីលោកធាតុចុងក្រោយថា តើពួកយើងស្ថិតនៅតែឯងឬនៅក្នុងចក្រវាលនេះ?៕

ប្រភព: CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]