ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ នាក្នុងកម្មវិធីសម្ភោធជាផ្លូវការរថយន្ត ALL-NEW PEUGEOT 5008 SUV សេរីឆ្នាំ2022 ប្រភេទ SUV និងកម្មវិធីចាប់រង្វាន់មាសសុទ្ធ ១គីឡូ លើកទី១ របស់ក្រុមហ៊ុន PEUGEOT CAMBODIA ក្រុមហ៊ុន THH Import & Export Co., Ltd. នៅក្នុងបុរីប៉េងហួតបឹងស្នោរ Grand Hall អគារEuro2 ។

ជាមួយព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ក៏មានការចូលរួមដោយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូបមានដូចជា៖ លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេព បូព្រឹក លោក ខាត់ ជេម កញ្ញា និគីនិគី ព្រមទាំងInfluencers ដែលកំពុងតែមានប្រជាប្រិយភាព ដូចជា៖ លោក ហេង វិសាល លោក សៀក និង កញ្ញា ស្រីនា ។ ហើយមិនត្រឹមតែប៉ុណ្ណោះក៏ មានការចូលរួមយ៉ាងអធិកអធមពីសំណាក់បណ្ដាលអតិថិជនរបស់ ក្រុមហ៊ុន PEUGEOT CAMBODIA ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជំរាបជូនផងដែរថា ក្រុមហ៊ុន THH Import & Export Co., Ltd ជាក្រុមហ៊ុនបុត្រសម្ពន័្ធមួយរបស់ក្រុមហ៊ុន TH Group ដែលទទួលបានសិទ្ធិចែកចាយ លក់រថយន្ត PEUGEOT និងគ្រឿងបន្លាស់រថយន្ត ផ្តាច់មុខតែមួយគត់ក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១៩ ពីក្រុមហ៊ុន PSA របស់ប្រទេសបារាំង។

ដូចដែលបានជំរាបជូនខាងលើ ក្រុមហ៊ុន TH Group តែងតែខិតខំប្រឹងប្រែងក្នុងការនាំយកនូវអ្វីដែលថ្មីៗ ជូនដល់ប្រជាជនកម្ពុជា ទើបក្រុមហ៊ុនធ្វើការបើកបង្ហាញនូវចំណីអារម្មណ៍ថ្មី ផ្តល់នូវបទពិសោធន៍ដ៏សំបូរបែបជាមួយបច្ចេកវិជ្ជាទំនើបចុងក្រោយ ព្រមជាមួយគុណភាពខ្ពស់មិនអាចកាត់ថ្លៃបាន ដែលទាំងនោះមាននូវលើ ALL NEW PEUGEOT 5008 SUV សេរីឆ្នាំ២០២២។

ដោយសង្កេតឃើញថា រថយន្ត PEUGEOT កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ហើយសន្ទុះនៃការលក់ គឺលើសពីផែនការរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន PEUGEOT CAMBODIA ក៏សម្រេចចិត្តធ្វើការដាក់រង្វាន់មាស សុទ្ធ ៥គីឡូជូនដល់អតិថិជន និងអ្នកគាំទ្រ ជាការអរគុណចំពោះការស្រលាញ់រថយន្ត PEUGEOT។

ទន្ទឹមជាមួយគ្នានេះ យើងឃើញថា ក្រុមហ៊ុនបានរកអថិតិជនដែលឈ្នះមាស ១គីឡូកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានឈ្មោះ ឡាទី ភេទ ប្រុស ដែលរស់នៅភ្នំពេញ។

ដោយឡែកក្រលេកមកមើលពីភាពអស្ចារ្យរបស់រថយន្ត ALL-NEW PEUGEOT 5008 SUV វិញ គឺមានភាពទាន់សម័យ ទំនើប ស្រស់ស្អាត ទាក់ទាញបែបស្ពត។

ផ្នែកខាងមុខនៃរថយន្ត ALL-NEW PEUGEOT 5008 SUV បានវិវត្តន៍ឆ្ពោះទៅរករចនាបទដែលប្លែកថ្មី និងប្លែកពីគេមិនធ្លាប់មាន។ ការរចនាដែលបានបំផុសគំនិតនេះ កំពុងកំណត់ដំណាក់កាលបន្ទាប់នៃភាពទំនើបទាន់សម័យតាមរយៈការបង្កើនការកែលម្អសោភ័ណ្ឌភាព និងភាពរស់រវើក។

បាណាធ្វើការឌីស្សាញថ្មីបង្ហាញបែបមានសំណាញ់ល្អិតៗដែលពេញដែលត្រូវត្រូវពន្លឺវាប្រៀបបី ដូចជាគ្រប់ពេជ្យរត់ប្រដេញជាមួយពន្លឺដែលបន្ថែមភាពទំនើប និងការទាក់ទាញ ខណៈពេលដែលរក្សាបាននូវការរចនាសាមញ្ញាតែមានភាពស៊ីវិល័យ និងថ្លៃថ្នូរ។ ចង្កៀងហ្វាមុខក៏ត្រូវបានរចនាថ្មីដើម្បីឱ្យកាន់តែមានភាពស្វាហាប់ និងមានបំពាក់បច្ចេកវិទ្យា LED ។

ផ្នែកខាងក្រោយ ភ្លើងស្តុបក្រោយដែលបានកែលម្អថ្មីមានបំពាក់នូវបច្ចេកវិទ្យា LED ពេញលេញ ដែលបង្ហាញនូវក្រញ៉ាំ 3D ចេញពន្លឺដ៏ភ្លឺច្បាស់ ដែលមានលក្ខណៈប្លែកពីគេរបស់ PEUGEOT ។

លក្ខណៈពិសេសខាងក្រៅរួមមាន៖

• កង់យ៉ាន់ស្ព័រ ឡូសអេនជឺលេស ទំហំ 18 អ៊ីញ

• ឃ្លុបក្រោយបើកអូតូ

• ដំបូលបើក

• ចូលរថយន្តដោយមិនចាំបាច់ប្រើកូនសោ

• ស៊ិនស័រចតរថយន្តខាងមុខ និងខាងក្រោយ

ភាពជោគជ័យជាសាកលនៃរថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ដោយសារផ្នែកខាងក្នុងដ៏អស្ចារ្យ។

នៅក្នុងរថយន្តម៉ូដែលថ្មី ALL-NEW PEUGEOT 5008 SUV បំពាក់ច្ចេកវិទ្យា PEUGEOT Digital i-Cockpit® មានកាសឌីជីថលទំហំ 12.3 អ៊ីង ដែលអាចសេរ៉េតាមបំណង មានដៃចង្កូតតូចសម្រាប់បង្កើនសក្ដានុពលនៃការបើកបរ និងបំពាក់នូវអេក្រង់ថាច់ស្រ្គីនថ្មីនៅចំកណ្តាលតាប្លូ មានទំហំ 10 អ៊ីញកម្រិតច្បាស់ត្រជាក់ភ្នែក ។

រថយន្តម៉ូដែលថ្មីនេះក៏បានភ្ជាប់មកជាមួយនូវសោព្យាណូដ៏ប្រណិតចំនួនប្រាំពីរ «មុខងារបិទ/បើក» ដែលអនុញ្ញាតឱ្យចូលប្រើដោយផ្ទាល់ និងជាអចិន្ត្រៃយ៍ទៅកាន់មុខងារផាសុកភាពសំខាន់ៗ៖ អូឌីយ៉ូ ម៉ាស៊ីនត្រជាក់ រុករកដោយបញ្ជាជាសំឡេង កំណត់យានយន្ត ទូរស័ព្ទ កម្មវិធីទូរស័ព្ទ និងភ្លើងសញ្ញាព្រមានគ្រោះថ្នាក់។ រថយន្តម៉ូដែលថ្មី ALL-NEW PEUGEOT 5008 SUV ក៏ភ្ជាប់មកជាមួយមុខងារថ្មីសាកថ្មស្មាតហ្វូនឥតខ្សែ ដែលមានទីតាំងនៅចំកណ្តាលតាប្លូ ហើយបំពាក់ប្រព័ន្ធស្តង់ដារ Apple CarPlay® និង Android Auto™។

លក្ខណៈពិសេសខាងក្នុងរថយន្តរួមមាន៖

• ពន្លឺភ្លើងបង្ហាញពីអារម្មណ៍

• ប៊ូតុងប្តូរលេខដោយប្រើមេដៃ

• ម៉ាស៊ីនត្រជាក់ពីរ

• កៅអីស្បែក

• ហ្វ្រាំងភ្លើង

• កៅអី AUTO បញ្ជាដោយប្រពន្ធ័ស័្វយប្រវត្តិ

• ប៊ូតុងជ្រើសរើសរបៀបបើកបរ (របៀបស្ព័រ)

រថយន្តម៉ូដែលថ្មី ALL-NEW PEUGEOT 5008 SUV ក៏បំពាក់នូវឧបករណ៍ជំនួយការបើកបរជំនាន់ចុងក្រោយ និងឧបករណ៍ជំនួយអ្នកបើកបរ ដែលជាផ្នែកមួយនៃបច្ចេកវិទ្យារបស់រថយន្តនេះ រួមមាន៖

• Visiopark 1 ដែលមានកាមេរ៉ាមើលក្រោយ 180°

• ជំនួយការរក្សាគន្លងផ្លូវ

• ការព្រមានអ្នកបើកបរឲ្យប្រុងប្រយ័ត្ន

• Speed Limiter & Cruise Control មុខងារសេរ៉េ និងកំណត់ល្បឿនដោយឆ្លាតវៃ

• ការត្រួតពិនិត្យ Blind Spot កន្លែងមើលមិនឃើញ

• Advanced Grip Control អនុញ្ញាតឱ្យបង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងជាមួយនឹងប្រាំរបៀប (Normal, Snow, Mud, Sand, និង ESP)

• Hill Assist Descent Control (HADC) អនុញ្ញាតឱ្យអ្នកគ្រប់គ្រងរថយន្តរបស់អ្នកដោយសុវត្ថិភាព និងឥតខ្ចោះ និងគន្លងនៅលើជម្រាលដ៏ចោតខ្លាំង។

• មុខងារសុវត្ថិភាពស្តង់ដារ រួមមាន ពោងសុវត្ថិភាពចំនួន 8 ប្រព័ន្ធហ្វ្រាំង (ABS) កម្មវិធីស្ថេរភាពអេឡិចត្រូនិក (ESP) មុខងារចែកចាយកម្លាំងហ្វ្រាំងអេឡិចត្រូនិច (EBD) មុខងារគ្រប់គ្រងការពារការរអិល (EBD) និងមុខងារជំនួយការបើកឡើងចំណោត។

ភាពរីករាយក្នុងការបើកបរ គឺជាផ្នែកសំខាន់ របស់រថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ថ្មីនេះ។ ការគ្រប់គ្រងរថយន្តគឺអស្ចារ្យ ដោយភ្ជាប់មកជាមួយនូវមុខងារផាសុកភាពក្នុងការបើកបរកម្រិតកំពូល ធានាបាននូវភាពរីករាយក្នុងការបើកបរដ៏ល្អឥតខ្ចោះ និងនៅតែអាចបត់បែនបានយ៉ាងល្អឥតខ្ចោះ។

រថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 1.6L Twin Scroll Turbo High Pressure (THP) ផ្តល់កម្លាំង 165 សេះ និងកម្លាំងបង្វិល 240 Nm ។ ម៉ាស៊ីន turbocharged ត្រូវបានផ្គូផ្គងជាមួយប្រអប់លេខអូតូប្រាំមួយវគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ 2WD។

រថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ថ្មីនេះត្រូវបានដំឡើងនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun រដ្ឋ Kedah ក្នុងប្រទេសម៉ាឡេស៊ី។ រថយន្តទាំងអស់ដែលបានផលិតឡើងនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun ឆ្លងកាត់ការធ្វើតេស្តភាពធន់ និងការធ្វើតេស្តគុណភាពនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវដំណើរការបានល្អបំផុតសម្រាប់លក្ខខណ្ឌក្នុងស្រុក និងបំពេញតម្រូវការរបស់អតិថិជននៅទូទាំងអាស៊ីអាគ្នេយ៍។

រួមគ្នាជាមួយម៉ូដែល THE ALL PEUGEOT 5008 SUV រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីបានឆ្លងកាត់ការសាកល្បងចម្ងាយ ៣០០,០០០ គីឡូម៉ែត្រដោយជោគជ័យនៅក្នុងលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានផ្សេងៗគ្នានៅក្នុងតំបន់។

រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីបានមាន 4 ពណ៌ រួមមាន៖

• ពណ៌ប្រផេះ (Amazonite Grey)

• ពណ៌ស (Pearl White)

• ពណ៌ខ្មៅ (Nera Black)

កម្មវិធី Lion Care: រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីមានការធានារយៈពេល ៥ឆ្នាំ ពីក្រុមហ៊ុនផលិត ជាមួយនឹងការរថែទាំរហូតដល់ ៥ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ ដែលមួយណាបានមុនគេ ក្រោមកម្មវិធី Lion Care របស់ក្រុមហ៊ុន PEUGEOT Cambodia ។ រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីមានតម្លៃសមរម្យ អាចរកទិញបានអាគារតាំងបង្ហាញ PEUGEOT Cambodia នៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានលំអិតបន្ថែម៖

☎️ 𝟎𝟕𝟔 𝟕𝟑 𝟖𝟒 𝟑𝟔𝟖

⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh

🎯ទីតាំងក្រុមហ៊ុន: bit.ly/3jrXAtI

💬ឆាតសួរព័ត៌មាន: t.me/PeugeotSupport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]