ចចជី៖ នាង Cassandan Bjorge ឬហៅថា Cassie អាយុ១៧ឆ្នាំ រស់នៅក្នុងទីក្រុង Lawrenceville នៃប្រទេសចចជី បាន.ស.ម្លា.ប់.លោកតាលោកយាយរបស់ខ្លួន ដោយរួមដៃជាមួយនឹងមិត្តប្រុសឈ្មោះថា Johnny Rider អាយុ១៩ឆ្នាំ កាលពីខែមេសា ឆ្នាំ២០១៧កន្លងទៅ។

នាង Cassie ជាក្មេងស្រីពេញវ័យម្នាក់ ដែលមានអត្តចរិតមិនល្អ និងចូលចិត្តបង្កបញ្ហា ដែលជាហេតុធ្វើឲ្យលោកតា Kandall និងលោកយាយ Wendy របស់នាង បានស្នើសុំសិទ្ធិមើលថែពេញលេញក្នុងឆ្នាំ២០១៥ ពីម្ដាយរបស់នាង ខណៈរូបនាងផ្ទាល់កំពុងរស់នៅជាមួយម្ដាយ និងឪពុកចុង។ លុះមកដល់ខែមករា ឆ្នាំ២០១៦ លោកតាលោកយាយរបស់នាង ក៏ទទួលបានសិទ្ធិពេញលេញក្នុងការមើលថែនាងតែម្ដង ដោយលោកតាលោកយាយផ្ទាល់ បានគិតថា ការផ្លាស់ប្ដូរទីលំនៅ នឹងអាចជួយឲ្យនាងមានអត្តចរិតល្អប្រសើរឡើង ប៉ុន្ដែមិនដូចការគិតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅចន្លោះខែតុលា ឆ្នាំ២០១៥ ដល់ខែមីនា ឆ្នាំ២០១៦ ខាងប៉ូលិសទទួលបានការរាយការណ៍ពីផ្ទះរបស់លោកតាលោកយាយរបស់នាង Cassie ចំនួន៣១ដងឯណោះ ក្នុងហេតុផលផ្សេងៗ។ ហើយក្នុងចំណោមការរាយការណ៍ទាំង៣១ដងនេះ មាន១៨ករណី ជាករណី Cassie រត់ចេញពីផ្ទះ។

ទន្ទឹមនឹងនេះ Cassie និងលោកយាយ ក៏ធ្លាប់មានការ.ឈ្លោះ.ប្រ.កែ.ក.គ្នា.ដែរ ដែលលោកយាយមិនពេញចំពោះការមកដល់ផ្ទះយឺតម៉ោង និងអត្តចរិតមិនគោរពមនុស្សចាស់របស់នាងផងដែរ។ លើសពីនេះទៀត Cassie ធ្លាប់បានបញ្ចេញកំហឹងរបស់នាង ដោយការ.ជះ.ទឹកទៅលើលោកយាយទៀតផង។

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ប៉ូលិសទទួលបានការរាយការណ៍មួយពីសាច់ញាតិរបស់ លោកតា Kandall និងលោក Wendy ដោយលើកឡើងថា លោកតាលោកយាយ មិនមានដំណឹង និងមិនបង្ហាញខ្លួនប៉ុន្មានថ្ងៃមកហើយ ដែលជាធ្វើឲ្យប៉ូលិស ចុះទៅដល់ទីតាំងផ្ទះផ្ទាល់។ ប៉ុន្ដែពេលទៅដល់ មិនមាននរណាម្នាក់នៅក្នុងផ្ទះឡើយ បើទោះបីជាព្យាយាមចុចកណ្ដឹងយ៉ាងណាក៏ដោយ។ ឃើញដូច្នេះ ប៉ូលិសមិនមានការសង្ស័យអ្វីខ្លាំងទេ ក៏សម្រេចចិត្តចាកចេញពីទីតាំងតែម្ដង។ ហើយនៅថ្ងៃបន្ទាប់ ប៉ូលិសបានត្រឡប់មកពិនិត្យម្ដងទៀត និងមិនមាននរណាម្នាក់បង្ហាញខ្លួនក្នុងផ្ទះដដែល។

ជាក់ស្ដែង ងាកទៅកាន់ Johnny ម្ដង បានធ្វើការ.វា.យ.ប្រ.ហា.រ.ទៅលើបងស្រីរបស់គេ និងមិត្តប្រុសរបស់បងស្រីគេ ដោយរួមដៃជាមួយនឹង Cassie ផងដែរ។

យោងតាមសម្ដីបងស្រីរបស់ Johnny បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ នាងបានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីបញ្ចប់ការទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយកន្លែង។ ហើយនាងបានឃើញថា បន្ទប់គេងរបស់នាងមានភាពរញ៉េរញ៉ៃ និងបាត់របស់របរមួយចំនួនទៀតផង។

ហេតុដូច្នេះ នាងបានសួរនាំទៅកាន់ Johnny ដែលជាប្អូនប្រុសរបស់នាង និងធ្វើឲ្យ Johnny ផ្ទុះ.កំ.ហឹ.ង បាញ់ទឹកមានសារធាតុម៉្យាងធ្វើឲ្យក្រហាយ មកលើភ្នែករបស់នាង និងមិត្តប្រុស ខណៈ Johnny បានស្រែកប្រាប់ Cassie ឲ្យរកដំបង.វា.យ.កូនបាល់។

បន្ទាប់មក Cassie បានយកដំបង.វា.យ.កូនបាល់ទៅ.វា.យ.លើខ្នង និងក្បាលបងស្រីរបស់ Johnny មុនពេលចាកចេញពីកន្លែងកើតហេតុ។ ចំណែកបងស្រីរបស់ Johnny និងមិត្តប្រុសវិញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល.របួ.ស.ដ៏ធ្ងន់ធ្ងរផងដែរ។

ប៉ូលិសបានចាប់ផ្ដើមតាមស្វែងរក Cassie និង Johnny ហើយមិនយូរប៉ុន្មាន ប៉ូលិសបានប្រទះឃើញរថយន្ដមួយគ្រឿងដែលអ្នកទាំងពីរបន្សល់ទុកចោល ខណៈជារថយន្ដរបស់លោកតា Kandall និងលោកយាយ Wendy

ទន្ទឹមនឹងនេះ ប៉ូលិសបានចាប់ផ្ដើមមានការសង្ស័យ ទាក់ទងនឹងការស្ងាត់ដំណឹងពីលោកតាលោកយាយ ដូច្នេះក៏សម្រេចចិត្តទម្លុះផ្ទះរបស់លោកតាលោកយាយ ទើបប្រទៈឃើញ.សា.ក.ស.ព.របស់លោកតាលោកយាយ ដេក.ស្លា.ប់.ក្នុងបន្ទប់យ៉ាងអាណោចអាធ័ម។ ចំពោះ.ឃា.ត.ក.រ.វិញ មិនមែនជាអ្នកណាឆ្ងាយឡើយ គឺនាង Cassie ជាចៅស្រី និងមិត្តប្រុសរបស់នាង Johnny។ ហើយ.សា.ក.ស.ព.ត្រូវាបានប៉ូលិសសន្និដ្ឋានថា បាន.ស្លា.ប់.មុនពេលប៉ូលិសរកឃើញរយៈពេលមួយសប្ដាហ៍។

សាកសពរបស់លោកលោកយាយផ្ទាល់ ប៉ូលិសបានពិនិត្យឃើញថា មានស្នាម.រ.បួ.ស.ពីការ.ចា.ក់.ដោយប្រើកាំបិតជាច្រើនដង និងស្នាមអារ.ក.ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសអាចរកនាង Cassie រួមទាំងមិត្តប្រុសឃើញនៅផ្ទះមួយកន្លែង ក្នុងទីក្រុង Suwanee។ ហើយអ្នកទាំងពីរ ថែមទាំងបានព្យាយាម.ស.ម្លា.ប់.ខ្លួន ដើម្បីគេចពីការ.ចា.ប់.ខ្លួនផងដែរ ដោយការ.អារ.កដៃ។ ប៉ុន្ដែអ្នកទាំងពីរ មិនបានសម្រេចឡើយ និងត្រូវបានប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

យ៉ាងណាមិញ អ្នកទាំងពីរបានសារភាពថា អ្នកពីរពិតជាបាន.ស.ម្លា.ប់.លោកតា Kandall និងលោកយាយ Wendy ពិតប្រាកដមែន ដោយរង់ចាំលោកតាលោកយាយលង់លក់ក្នុងដំណេកសិន ទើបចាត់ការ ដោយប្រើប្រាស់ ដែកវែង ញញួរ ដំបង.វា.យ.កូនបាល់ និងកាំបិត។ ហើយ.សា.ក.ស.ព.ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់គេង ដោយបិទបង្អួច និងទ្វារយ៉ាងជិតផងដែរ។

បន្ទាប់មកទៀត នៅយប់ថ្ងៃកើតហេតុដដែល Cassie និងមិត្តប្រុសបានចាត់ចែងពិធីជប់លៀងមួយក្នុងផ្ទះ ដោយអញ្ជើញមិត្តភក្ដិប៉ុន្មាននាក់មកចូលរួមផងដែរ ប៉ុន្ដែមិត្តភក្ដិទាំងប៉ុន្មាននាក់នោះមិនបានដឹងពីអំពើ.ឃា.ត.ក.ម្ម.កើតឡើងក្នុងផ្ទះទេ។ ចំពោះមូលហេតុវិញ Cassie បានប្រាប់ថាលោកតាលោកយាយរបស់នាង តឹងរ៉ឹងមកលើរូបនាងខ្លាំងពេក ហើយនាងពិតជាឆ្អែតគ្រប់គ្រាន់ហើយ។

នៅទីបំផុត ក្នុងឆ្នាំ២០១៨ Cassie និងមិត្តប្រុស Johnny ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ ចំនួនពីរជីវិត ជាមួយនឹងលទ្ធភាពនៃការដោះលែងក្នុងរយៈពេល៦០ឆ្នាំ និងបូករួមទាំងជាប់ពន្ធនាគាររយៈពេល២១ឆ្នាំទៀត ដំណាលនឹងការកាត់ទោសមួយជីវិត បន្ទាប់ពីពួកគេបានសារភាពថាមានពិរុទ្ធពីបទ.ម.នុ.ស្ស.ឃា.ត បំ.ពា.ន.ធ្ង.ន់.ធ្ង.រ និង.ចោ.រ.ក.ម្ម.ក្នុ.ង.ឃា.ត.ក.ម្ម។ ដូច្នេះមានន័យថា ប្រសិនពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពចំនួនមួយទោស ពួកគេនឹងវិលចូលពន្ធនាគារម្ដងទៀត សម្រាប់ទទួលទោសទីពីរ៕

រក្សាសិទ្ធិដោយ៖ ខ្មែរឡូត

ប្រភព: reallifevillains / anna solves

សូមទស្សនារូបភាពខាងក្រោម៖

Cassie
Cassie
Cassie
Johnny
Johnny
Johnny
នាង Cassie និងមិត្តប្រុស Johnny
លោកតា Kandall និងលោកយាយ Wendy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]