បរទេស៖ ជាមួយនឹងការបញ្ចេញ iOS 16.1 beta 2 នៅថ្ងៃនេះ សម្រាប់ developers ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរការរចនាសម្រាប់ភាគរយថ្ម នៅរបាខាងលើ។ រូបតំណាងថ្មផ្ទាល់នឹងលែងបង្ហាញពេញទៀតហើយ នៅពេលភាគរយតិចជាង 100%។ ជំនួសមកវិញ រូបតំណាងថ្មនឹងផ្លាស់ប្ដូរតាមពេលវេលា ដោយផ្អែកលើការសាកថ្មរបស់អ្នក។

រូបតំណាងថ្មមានភាពចម្រូងចម្រាស ចាប់តាំងពីវាបានបន្ថែមនៅចុងកំណែ iOS 16 beta នៅក្នុងដំណើរការធ្វើតេស្ដ។ អ្នកប្រើប្រាស់ជាច្រើនបានរិះគន់ការរចនាបែបនេះ ដោយសារតែវានឹងបង្ហាញរូបតំណាងថ្មពេញ ជាមួយភាគរយនៅពីខាងក្នុង។ ជាមួយនឹងកំណែ iOS 16.1 beta 2 រូបតំណាងថ្មលែងបង្ហាញពេញទៀតហើយ ប្រសិនបើវាមិនដល់ 100%។ ជំនួសមកវិញ ការរចនានឹងកែតម្រូវដោយផ្អែកលើកម្រិតសាកថ្មឥឡូវ។ លេខភាគរយនៅក្នុងរូបតំណាងថ្មនោះ គឺនៅដូចពីមុនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរចនាថ្មីនេះក៏បានមកជាមួយ font ដិតជាងមុន។ នៅពេល iPhone របស់អ្នកកំពុងសាកថ្ម រូបតំណាងផ្លេកបន្ទោរនឹងលែងលេចចេញឡើង នៅពេលដែលអ្នកសាកពេញ 100%។ បច្ចុប្បន្ន iOS 16.1 beta 2 មានសម្រាប់ developers ហើយគេរំពឹងថា នឹងមានការបញ្ចេញទៅកាន់អ្នកធ្វើតេស្ដបេតាជាសាធារណៈ ក្នុងពេលឆាប់ៗនេះ៕

រូបតំណាងថ្មលែងបង្ហាញពេញ ដូចមុនទៀតហើយ

ប្រភព: 9to5Mac

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]