កោះកុង៖ ពិតណាស់ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីជើងចាស់មួយរូប ប្រចាំទូរទស្សន៍ ស៊ីធីអិន ហើយ បើទោះបីជាខ្លួន មានវ័យជ្រេបន្តិចមែន ក៏អ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងជានិច្ចមិនធ្លាក់ចុះសោះឡើយ ។

យ៉ាងណាមិញ ថ្មីៗនេះដែរគ្រប់គ្នាសង្កេតឃើញថា ក្រោយពីដកឃ្លាសម្រាកពីការងារ អ្នកនាងហាក់មិនសូវខ្វល់ខ្វាយនឹងជីវិតទីក្រុង ផ្ទុយទៅវិញ អ្នកម្ដាយសម័យថ្មីរួបនេះ បែរជាចំណាយពេលវេលា សោយសុខនឹងការធ្វើដំណើរកម្សាន្ត ក៏ដូចជាប្រើជីវិតលំហែនៅតាមខេត្តជាមួយធម្មជាតិព្រៃភ្នំ យ៉ាងរីករាយ ជាមួយកូនស្រីសំណព្វ ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្នកនាង ត្រូវបានមហាជនសរសើរមិនដាច់ ពីភាពរឹងមាំអាចបត់បែនគ្រប់កាលៈទេសៈ អាចដើរតួនាទីជាឪពុកផង ម្ដាយផង រ៉ាប់រងការងារ សព្វគ្រប់ មិនថាសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួននោះទេ។ ជាក់ស្ដែង សូម្បីតែការងាររបស់មនុស្សប្រុស ក៏ពិធីការិនីរូបនេះ មិនរុញរាឡើយ មកអង្គុយលាបថ្នាំពណ៌ទុយោបង្ហូរទឹក ជាមួយនឹងជាងធ្វើរំភើយ៕

សូមទស្សនារូបភាពនិងជូនវីដេអូខាងក្រោម៖

យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា និងកូនស្រី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា