បរទេស៖ យើងស្ថិតនៅប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ពីព្រឹត្តិការណ៍សម្ពោធ Made by Google ដែលគ្រោងនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី6 ខែតុលា។ មុនព្រឹត្តិការណ៍ខែតុលា Google ក៏បានបង្ហាញឲ្យឃើញជាមុន នូវឧបករណ៍មួយចំនួនដូចជា ទូរសព្ទ Pixel 7, Pixel 7 Pro, និងនាឡិកាឆ្លាត Pixel Watch របស់ខ្លួន។ ឥឡូវនេះ នៅក្នុងវីដេអូផ្សព្វផ្សាយថ្មី នៅលើ YouTube ក្រុមហ៊ុននេះបានប្រាប់ឲ្យដឹង នៅពេលណាដែល Pixel 7 Pro មានសម្រាប់ការកម្ម៉ង់ទុកមុន។

នៅក្នុងវីដេអូ គេឃើញមានសមាជិកមកពីសហគមន៍ Team Pixel ដែលកំពុងពិនិត្យមើលទូរសព្ទ Pixel 7 Pro ជាលើកដំបូង។ អ្វីដែលចម្លែកនោះគឺថា ឧបករណ៍នេះត្រូវបានបិទបាំងស្ទើរតែគ្រប់ពេល។ ប្រសិនបើស្មាតហ្វូននេះគឺជារឿងសម្ងាត់ មិនទាន់មានគេដឹង នោះវានឹងសមហេតុផលខ្លះ ប៉ុន្តែ Google បានបើកបង្ហាញឲ្យឃើញ នូវរូបរាងរបស់ស្មាតហ្វូននេះជាមុន តាំងពីអំឡុងពេលព្រឹត្តិការណ៍ Google I/O ក្នុងខែឧសភា ហើយរូបភាពរបស់ទូរសព្ទនេះក៏មាននៅលើវេបសាយផ្លូវការរបស់ Google ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកដ៏សំខាន់បំផុតនៃវីដេអូនេះ គឺស្ថិតនៅខាងចុង នៅពេលដែល Google បានចែករំលែកព័ត៌មាន សម្រាប់ការបញ្ជាទិញទុកមុន នៅថ្ងៃទី6 ខែតុលា។ ទោះបីជាលក្ខណៈសម្បត្តិពេញលេញរបស់ឧបករណ៍នេះ មិនត្រូវបានគេដឹងក៏ដោយ គេបានត្រឹមតែដឹងថា ទូរសព្ទ Pixel 7 នឹងត្រូវបានបំពាក់ដោយឈីប Tensor G2 ថ្មីរបស់ Google៕

ការបញ្ជាទិញទុកមុន នឹងចាប់ផ្ដើមពីថ្ងៃទី6 ខែតុលា
វីដេអូ

ប្រភព: XDA Developers

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]