ឥណ្ឌា៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ វេជ្ជបណ្ឌិតម្នាក់ មកពីមន្ទីរពេទ្យ Manipal Hospital ក្នុងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា បានបង្កឲ្យមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ក្រោយពីគាត់បានចតរថយន្ដចោល ខណៈដងផ្លូវមានការកកស្ទះខ្លាំងពេក ដើម្បីប្រញាប់ប្រញាល់រត់ទៅធ្វើការ.វះ.កា.ត់.ដ៏សំខាន់ជូនអ្នក.ជំ.ងឺ.ឲ្យបានទាន់ពេលវេលា។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ indiatimes ចុះផ្សាយកាលពីសប្ដាហ៍មុន។

ជាក់ស្ដែង ក្នុងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត Govind Nandakumar បានស្ថិតលើដងផ្លូវដ៏កកស្ទះមួយខ្សែ និងបានគិតថា ប្រសិនបើគាត់រង់ចាំយូរតទៀត គាត់នឹងមិនអាចទៅមន្ទីរពេទ្យទាន់ពេលឡើយ ដូច្នេះគាត់ក៏សម្រេចចិត្តចាកចេញពីរថយន្ដ និងរត់តែម្ដង នៃរយៈចម្ងាយប្រហែល៣គីឡូម៉ែត្រ ក្នុងរយៈពេល៤៥នាទីឯណោះ។ ចំណែកឯរថយន្ដវិញ គាត់មិនមានការភ័យព្រួយឡើយ ព្រោះគាត់ក៏មានអ្នកបើកបរប្រចាំខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានឲ្យដឹងដែរថា គាត់មិនចង់ខ្ជះខ្ជាយពេលវេលាបន្ថែមទៀត ដើម្បីរង់ចាំការស្ទះចរាចរណ៍ទេ ដោយសារតែអ្នក.ជំ.ងឺ.របស់គាត់ មិនត្រូវបានអនុញ្ញាតឲ្យបរិភោគចំណីអាហារ រហូត​ដល់​ការ​វះកាត់​ត្រូវ​បាន​បញ្ចប់។ ហេតុដូច្នេះហើយ ទើបគាត់មិនចង់ឲ្យអ្នក.ជំ.ងឺ រួមទាំងគ្រួសាររបស់អ្នក.ជំ.ងឺ.ទន្ទឹងរង់ចាំយូរ។

យ៉ាងណាមិញ នៅទីបំផុត ការ.វះ.កា.ត់.របស់លោកវេជ្ជបណ្ឌិត បានបញ្ចប់ដោយជោគជ័យ។ ចំណែកអ្នកជំងឺវិញ ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដែរ បន្ទាប់ពីទទួលការ.វះ.កា.ត់.បានប៉ុន្មានថ្ងៃ។ ជុំវិញហេតុការណ៍ដ៏ប្រញាប់ប្រញាល់ខាងលើ មិនមែនជាលើកទីមួយរបស់លោកវេជ្ជបណ្ឌិតឡើយ ហើយគាត់ក៏ធ្លាប់បានដើរឆ្លងកាត់ផ្លូវរថភ្លើងទៀតផង៕

ប្រភព: indiiatimes

សូមទស្សនារូបភាពខាងក្រោម៖

លោកវេជ្ជបណ្ឌិត (cr to the owner)
លោកវេជ្ជបណ្ឌិត (cr to the owner)
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]