បរទេស៖ Samsung អាចជាក្រុមហ៊ុនផលិតស្មាតហ្វូនបន្ទាប់ ដើម្បីផ្ដល់ជូននូវការតភ្ជាប់ផ្កាយរណប សម្រាប់ការសង្គ្រោះបន្ទាន់។ ក្រុមហ៊ុននេះមិនមែនជាអ្នកផលិតស្មាតហ្វូនដំបូងគេ ដែលធ្វើដូច្នេះទេ ពីព្រោះក្រុមហ៊ុន Huawei និង Apple បានផ្ដល់ជូនមុខងារនេះ នៅលើឧបករណ៍ចុងក្រោយរបស់ពួកគេរួចមកហើយ ប៉ុន្តែ Samsung ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចូលរួមផងដែរ។

ពាក្យចចាមអារ៉ាមមិនបានបញ្ជាក់ថា តើឧបករណ៍របស់ Samsung មួយណាដែលទទួលបានអត្ថប្រយោជន៍មុនគេ ពីការតភ្ជាប់ផ្កាយរណប សម្រាប់ការសង្គ្រោះបន្ទាន់ SOS ឬថាតើស៊េរី Galaxy S23 នឹងលោតទៅកាន់ភាពពេញនិយមមួយនេះ ជាមួយនឹងគេដែរឬទេ នៅឆ្នាំក្រោយ។ យ៉ាងណាមិញ វាគួរឲ្យកត់សម្គាល់ថា Google គ្រោងនឹងបន្ថែមការគាំទ្រការតភ្ជាប់ផ្កាយរណប ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងការចាប់ផ្ដើមនៅ Android 14។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Huawei និង Apple បានបន្ថែមការតភ្ជាប់ផ្កាយរណបសង្គ្រោះបន្ទាន់ ទៅកាន់ស្មាតហ្វូនចុងក្រោយរបស់ពួកគេ តាមរយៈ hardware ពិសេស។ Samsung ប្រហែលជាធ្វើដូចគ្នា ប៉ុន្តែមានតែពេលវេលាទេ ដែលនឹងប្រាប់។ គេនៅតែរង់ចាំមើល ថាតើក្រុមហ៊ុន Samsung នឹងផ្ដល់ការតភ្ជាប់ផ្កាយរណប មុនពេល Google បញ្ចេញការគាំទ្រសម្រាប់មុខងារពិសេស ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 14 ដែរឬទេ។ ស៊េរី Galaxy S23 ត្រូវបានគេរំពឹងថា នឹងវាយលុកទីផ្សារនៅដើមឆ្នាំក្រោយ ហើយយើងនឹងស្វែងយល់បន្ថែមទៀត ថាតើវានឹងផ្ដល់ជូនការតភ្ជាប់ទៅផ្កាយរណប ដែរឬទេ ក្នុងរយៈពេលប៉ុន្មានខែទៀត៕

រូបតំណាង Galaxy S23 Ultra (រូបភាពពី technizo concept)

ប្រភព: SamMobile

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]