យល់ដឹង៖ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា មកដឹងថា តើតារានិករប្រុសៗណាខ្លះ ដែលមាននារីៗ Crush លើច្រើនជាងគេ។ 

រូបតំនាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកស្គាល់ពួកគេខាងក្រោមនេះ ៖

១. Scorpio ♏️ សេចក្តីស្នេហារបស់តារានិករនេះ ដាច់ខាតមិនឲ្យមានការបោកប្រាស់ និងលាក់ពុតបន្តិចសោះ ជាពិសេសរាល់ភាពស្និទស្នាល រវាងពួកគេ និងអ្នកផ្សេង។ 

២. Leo ♌️ តារានិករនេះ បើស្រលាញ់គឺខ្វល់ច្រើន បារម្ភ មនុស្សដែលខ្លួនស្រលាញ់គ្រប់យ៉ាង រហូតដល់ការយកការលេងសើចរបស់មនុស្សខ្លួនស្រលាញ់ ទុកជាការពិត។

៣. Taurus ♉️ ទោះបីជាខ្លួនមិនសប្បាយចិត្ត ក៏នៅតែបន្តធ្វើឲ្យអ្នកនៅជុំវិញខ្លួនរីករាយ សុខចិត្តដើម្បីមនុស្សដែលខ្លួនស្រលាញ់ប្តូរចរិតខ្លួនឯង ខ្វល់ពីគេគ្រប់ពេល ក៏មិនងាយនឹងសុំគេចែកផ្លូវដែរ។ 

៤. Aries ♈️ ជីវិតដែលពួកគេត្រូវការ គឺជីវិតដែលពោរពេញទៅដោយការរំភើប លើសពីនេះទៅទៀត ពួកគេជាមនុស្សដែលចូលចិត្តផ្សងព្រេង រស់រវើក និងរួសរាយ។ 

៥. Libra ♎️ តារានិករនេះ ឲ្យតែយល់ថាអ្វីល្អ តែងតែឲ្យទៅមនុស្សជាទីស្រលាញ់ តែងតែជួយគិតដល់អ្នកដែលគេស្រលាញ់មិនដែលចង់បានអ្វីតបស្នង គ្រាប់តែចង់ឲ្យអ្នកសប្បាយចិត្ត។

អត្ថបទដោយ ៖ Yukvey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]