ចក្រភពអង់គ្លេស៖ កាលពីឆ្នាំ២០១៤កន្លងទៅនេះ មានករណីដ៏ល្បីល្បាញមួយ បានកើតឡើងនៅក្នុងប្រទេសចក្រភពអង់គ្លេស ក្រោយពីបុរសម្នាក់ឈ្មោះថា Kyle Ravenscroft អាយុ១៨ឆ្នាំ បាន.លួ.ច.ចូលផ្ទះរបស់អតីតមិត្តស្រីអាយុ១៦ឆ្នាំរបស់ខ្លួន ដែលមិនត្រូវបានបញ្ចេញឈ្មោះ។
ជាក់ស្ដែង Kyle និងអតីតមិត្តស្រី បានចែកផ្លូវគ្នា ដោយសារតែអតីតមិត្តស្រី បានមានអារម្មណ៍ថា Kyle មានការត្រួតត្រាលើនាងជាខ្លាំង។ ហើយទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនបានទៅណាឆ្ងាយពីគ្នាឡើយ ដែលបន្ដទំនាក់ទំនងជាមិត្តភក្ដិនឹងគ្នា ប៉ុន្ដែរឿងមិនល្អបានកើតឡើង នៅពេល Kyle ដឹងថា អតីតមិត្តស្រីកំពុងមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលុះមកដល់យប់មួយក្នុងខែកក្កដា ឆ្នាំ២០១៤ យុវតីជាអតីតមិត្តស្រី បាននៅក្បែរម្ដាយរបស់នាងក្នុងផ្ទះ ក៏ស្រាប់តែមានសារមួយបានផ្ញើមក ដែលជាសាររបស់ Kyle ផ្ទាល់តែម្ដង។ ទន្ទឹមនឹងនេះ Kyle បាន.គំ.រា.ម.អតីតមិត្តស្រីថា គេនឹង.ទា.ត់.ក្បាលរបស់នាង និងសុំអង្វរឲ្យនាងតបសារផងដែរ ប៉ុន្ដែអតីតមិត្តស្រីមិនបានឆ្លើយតបអ្វីទាំងអស់។
ឃើញមិនឆ្លើយតបសារដូច្នេះ Kyle បានខឹងសម្បាជាខ្លាំង និងសម្រេចចិត្តដើរពីផ្ទះរបស់ខ្លួន ទៅកាន់ផ្ទះអតីតមិត្តស្រី ក្នុងរយៈចម្ងាយប្រហែលជិត១០គីឡូម៉ែត្រ។ ហើយពេលទៅដល់ផ្ទះរបស់អតីតមិត្តស្រី Kyle បានផ្ញើសារម្ដងទៀត ដោយប្រាប់អតីតមិត្តស្រីថា គេកំពុងឈរនៅខាងក្រោម និងកំពុងសម្លឹងមើលនាង ដែលធ្វើឲ្យអតីតមិត្តស្រីមានអារម្មណ៍ភ័យខ្លាច និងរត់ទៅគេងជាមួយម្ដាយ ក្នុងបន្ទប់របស់ម្ដាយ។
យ៉ាងណាមិញ Kyle មិនបានបញ្ឈប់ត្រឹមនេះឡើយ ដោយគេបានបន្ដផ្ញើសារប្រាប់អតីតមិត្តស្រីថា នាងនឹងក្រោកពីដំណេក ឃើញគេ.ច.ង.ក.ស.ម្លា.ប់.ខ្លួ.ន.លើដើមឈើក្រៅផ្ទះផងដែរ។ ហើយក្រោយពីដឹងថា អតីតមិត្តស្រីមិនបាននៅក្នុងបន្ទប់គេងរបស់នាង Kyle ក៏បានលួចចូលក្នុងបន្ទប់តាមបង្អួច និង.សំ.ងំ.នៅក្រោមគ្រែ។
បន្ទាប់មកទៀត Kyle បានផ្ញើសារប្រាប់អតីតមិត្តស្រីថា រូបគេផ្ទាល់ នឹងបន្ដការឃ្លាំមើល និងកំពុងនៅក្នុងផ្ទះផ្ទាល់ផងដែរ។ ចំណែកអតីតមិត្តស្រីវិញ មិនបានចាត់ទុកថា Kyle និយាយមែនទែនទេ។
នាព្រឹកថ្ងៃបន្ទាប់ អតីតមិត្តស្រី បានវិលត្រឡប់ចូលបន្ទប់គេងរបស់នាងវិញ និងបានសង្កេតឃើញថា ប្រអប់ស្បែកជើងក្បែរគ្រែ មានភាពរ៉ាយប៉ាយ រួចនាងក៏បានអើតមើល ទើបប្រទះឃើញ Kyle កំពុងដេកលង់លក់ក្រោមគ្រែ។ ឃើញដូច្នេះ នាងបានស្រែកហៅម្ដាយរបស់នាង ដែលស្ត្រីជាម្ដាយបានមកដល់ ទូរសព្ទហៅប៉ូលិស និងព្យាយាមដេញ Kyle ឲ្យចេញពីផ្ទះ។ Kyle មិនបង្អង់យូរ ក៏បាន.លោ.ត.ចេញពីបន្ទប់តាមបង្អួច និងរត់.គេ.ច.ខ្លួនបាត់ទៅ។
នៅទីបំផុត Kyle ត្រូវបានចាប់ខ្លួន ខណៈរូបគេមិនធ្លាប់ត្រូវបានជាប់.ទោ.ស.ពីបទអ្វីឡើយ ប៉ុន្ដែសម្រាប់ករណី.លួ.ច.ចូលទៅសំងំក្នុងផ្ទះរបស់អ្នកដទៃបែបនេះ ជារឿងមួយដ៏គួរឲ្យ.ខ្លា.ច និងបង្ក.គ្រោះ.ថ្នា.ក់.ផ្លូ.វ.ចិ.ត្ត។ Kyle ត្រូវបានកាត់ទោសឲ្យ.ជា.ប់.ព.ន្ធ.នា.គា.រ.រយៈពេល១២សប្ដាហ៍ ដោយ.ទោ.ស.ព្យួររយៈពេល២ឆ្នាំ។ បន្ថែមពីនេះ Kyle ត្រូវបង់សំណងជាទឹកប្រាក់ចំនួន១០០ផោន (១១២ដុល្លារអាមេរិក) ទៅដល់.ជ.ន.រ.ង.គ្រោះ, ធ្វើការងារជូនសង្គមចំនួន៨០ម៉ោង ដោយគ្មានប្រាក់ចំណូល, ចូលរួមវគ្គសិក្សា កសាងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង និងស្ថិតក្រោមការបង្គាប់បញ្ជា ហាមឃាត់គេមិនឲ្យទាក់ទង ឬចូលទៅជិតមនុស្សស្រីផងដែរ៕
រក្សាសិទ្ធិ៖ ខ្មែរឡូត
ប្រភព: standardmedia / dire trip
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]