ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នា២ថ្ងៃ បានបង្កឲ្យជន់លិចដោយទឹកភ្លៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ និងបណ្តាលឱ្យប៉ះពាល់ដល់ផ្លូវរថភ្លើង រួមទាំងផ្លូវទីប្រជុំជនមួយចំនួន ផ្សារបំណក់ ក្នុងឃុំឈើតុំ ខេត្តពោធិ៍សាត់។ យ៉ាងណាមិញ ​បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងស្រកជាបណ្តើៗហើយ។

គួរឱ្យដឹងដែរថា​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ​ចាប់ពីថ្ងៃទី​ ​​២១-២៧ ខែកញ្ញា ឆ្នាំ២០២២ ​​ដោយបញ្ជាក់ថា កម្ពុជាអាចនឹងបន្តមានភ្លៀងធ្លាក់ ​លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​ក្នុងនោះ ក្រសួងក៏បានអំពាវនាវឱ្យអាជ្ញាធរដែនដី និងសាធារណជន​ និងបន្តមានការប្រុងប្រយ័ត្នចំពោះជំនន់ ដែលអាចកើតមកពីបរិមាណ​ភ្លៀងច្រើនហួសកម្រិត (Overflow) និង​ជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្ត្រជាប់ព្រំដែនថៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]