តួកគី៖ កាលពីចុងឆ្នាំ២០២១កន្លងទៅ ស្ត្រីម្នាក់ មកពីប្រទេសតួកគី បានក្លាយជាម្ចាស់កំណត់ត្រាពិភពលោកហ្គីនណេស ដែលនាងបានក្លាយជាស្ត្រីខ្ពស់បំផុតរបស់លើពិភពលោក និងកំពុងមានជីវិតរស់នៅ។

ជាក់ស្ដែង នាង Rumeysa Gelgi អាយុ២៥ឆ្នាំ មានកម្ពស់ឈរចំនួន២១៥.១៦ម៉ែត្រ ដែលបណ្ដាលមកពីឥទ្ធិពលនៃ.ជំ.ងឺ.ម៉្យាងឈ្មោះថា Weaver syndrome ទើបធ្វើឲ្យនាងធំលូតលាស់លឿនតាំងពីក្មេងវ័យ។ ហើយនាងក៏ធ្លាប់ ត្រូវបានទទួលស្គាល់ពីកំណត់ត្រាពិភពលោកហ្គីនណេសថា ជាក្មេងស្រីជំទង់ខ្ពស់ជាងគេបំផុតផងដែរ ក្នុងពីឆ្នាំ២០១៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីថ្មីៗនេះ នាង Rumeysa បំបែកកំណត់ត្រាថ្មីចំនួនបីបន្ថែមទៀត រួមមានម្រាមដៃវែងបំផុតប្រវែង៤.៤អ៊ីញ (១១.២សង់ទីម៉ែត្រ) ខណៈជាស្ត្រីនៅរស់រានមានជីវិត, ខ្នងវែងបំផុតប្រវែង២៣.៥៨អ៊ីញ (ជិត៥៩.៩០សង់ទីម៉ែត្រ), និងដៃទាំងសងខាងវែងបំផុត ដោយដៃខាងស្ដាំប្រវែង៩.៨អ៊ីញ (ជិត២៤.៩៣សង់ទីម៉ែត្រ) និងដៃខាងឆ្វេងប្រវែង៩.៥៥អ៊ីញ (២៤.២៦សង់ទីម៉ែត្រ)។

យ៉ាងណាមិញ បច្ចុប្បន្នេះ នាង Rumeysa ត្រូវប្រើឈើច្រត់ ឬរទេះរុញជានិច្ច រាល់ពេលធ្វើដំណើរទៅណាម្ដងៗ។ ហើយនាងក៏មានបញ្ហាដូចជាផ្លូវដង្ហើម លេបអាហារ និងពិបាកក្នុងការឈររយៈពេលខ្លីផងដែរ៕

ប្រភព: Mirror / guinnessworldrecord

សូមទស្សនារូបភាពខាងក្រោម៖

  នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)
នាង Rumeysa (cr: to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]