រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើនប្រាកដជាបានស្គាល់ តារាចម្រៀងសម្លេងស្រទន់ និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះ លោក Noly ជាក់ជាមិនខានដែលស្នាដៃរបស់ រូបលោក កន្លងមកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។
ងាកទៅមើល ជិវិតឯកជនវិញ តារាប្រុសរូបនេះ បានបណ្តើរគូស្នេហ៍ខ្លួន ចូលរោងការកាលពីចុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិតមកដល់ពេលនេះ គឺមានរយៈពេលជិត២ឆ្នាំទៅហើយ ដែលរូបលោកក៏ ទទួលបានចំណងដៃកូនប្រុសម្នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ស្រាប់តែមួយរយៈចុងក្រោយនេះ ហ្វេនៗសង្ស័យថា រូបលោក និងភរិយាដ៏ស្រស់ស្អាត បែកគ្នាស្ងាត់ៗ ខណៈអ្នកទាំងពីរ លែងបង្ហោះរូបភាពផ្អែមល្អែមជាមួយគ្នាដូចមុន ចំណែកឯភរិយារូបលោកវិញ តែងបង្ហោះវីដេអូលើ TikTok បង្ហាញតម្រុយជាស្ត្រីមេម៉ាយ ជាពិសេស ថ្មីៗនេះ លោក Noly បានបង្ហោះរូបភាព១សន្លឹកអមនឹងសារយ៉ាងដូច្នេះ ៖
យ៉ាងណាមិញ អ្នកទាំងពីរ មិនទាន់បានប្រកាសឲ្យច្បាស់លាស់ពី ទំនាក់ទំនងខ្លួនឡើយ ខណៈទាំងនេះ គ្រាន់តែជាការសង្ស័យរបស់ហ្វេនៗតែប៉ុណ្ណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]